សម្ដេច​តេ​ជោ ៖ បទបញ្ជា​ដាក់​កំហិត ដើម្បី​ជីវិត​ប្រជាជន​កម្ពុជា និង​សុវត្ថិភាព​របស់​ជាតិ


រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បានចេញ​សារ​ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​កផ្លូវការ ឲ្យ​ដឹង​ថា ៖ «​ដើម្បី​សុ​វត្តិភាព​របស់​ជាតិ និង​ជិ​វិត​របស់​ប្រជាជន ខ្ញុំ​ពុំ​មាន​ជម្រើស​ អ្វី​ឲ្យ​ល្អ​ជាង​ការ​ចេញ​បទបញ្ជា​បែប​នេះ​
​ទេ ។ ប្រ​សិន​មានច្បាប់​គ្រប់គ្រង​ប្រទេស ​ក្នុង​គ្រាអាសន្ន ប្រហែលជា​ច្បាប់​នោះ ត្រូវ​យក​មក​អនុវត្តន៍ នា​ពេល​នេះ​ដែរ ។ សូម​ការ​យោគយល់​ពី​សំណាក់​បងប្អូន​ជនរួមជាតិ​ក្នុង​គ្រា​ដ៍​លំបាក​នេះ​» ។​

​សូម​ជម្រាប​ថា បទបញ្ជា​របស់​រាជរដ្ឋាភិបាល​មួយ បាន​ចេញ​នៅ​ថ្ងៃនេះ ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បិទ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​បណ្ដា​ខេត្ត (​ដោយ​មិន​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​) និង​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត រហូត​ដល់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ ដោយ​ចាប់​អនុវត្ត​ពី​ម៉ោង​០០៖០០​នាទី​ថ្ងៃ​ទី​០៩ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ ។​

ចំណាត់ការថ្មី ៖ មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទប់ស្កាត់កូវីដ១៩

​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​ដូច​ខាងក្រោម ៖

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ