ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ចុះ​រុះរើ​សំណង់​លើ​ដី​ចំណី​ផ្លូវ ទៅ​កាន់រ​មណី​យដ្ឋា​ន​ទឹកធ្លាក់​អូរ​តា​វ៉ៅ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី៩ ខែមេសា ឆ្នាំ​២០២០ ដើម្បី​លើកកំពស់​សោ​ភ័​ណ្ឌ​ភាព សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ​ ​លោក​ ផា​ន់…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី៩ ខែមេសា ឆ្នាំ​២០២០ ដើម្បី​លើកកំពស់​សោ​ភ័​ណ្ឌ​ភាព សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ​ ​លោក​ ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​មើល និង​សម្របសម្រួល ការ​រុះរើ​សំណង់​នៅ​លើ​ដី​ចំណី​ផ្លូវ ដែល​កំពុង​ស្ថាបនា​ប្រវែង​៧​គីឡូម៉ែត្រ ជា​ប្រភេទ​កៅស៊ូ DBST ទៅ​កាន់រ​មណី​យដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ។

​លោក​ ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​រូប​វ័ន្ត​នានា​ដូច​ជា ផ្លូវ ស្ពាន សាលារៀន និង​មន្ទីរពេទ្យ​ជាដើម ​។ ​ខណៈ​បច្ចុប្បន្ន​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន​បាន​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា ជា​ពិសេស​អភិវឌ្ឍ​តំបន់រ​មណី​យ​ដ្ឋា​ន​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ឱ្យ​បាន​កាន់តែ​ល្អ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​​ឱ្យ​កាន់តែ​ច្រើន ដែល​ជា​កត្តា​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​ប្រសើរ​ឡើង ។

ក្នុង​ឱកាស​នោះ​ដែរ ​លោក​ ផា​ន់ ចាន់​ធុ​ល ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ និង​រស់នៅ​សងខាង​ផ្លូវ​ទាំងអស់ មេត្តា​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​នូវ​ផល​ប៉ះពាល់ ជា​ពិសេស​សំណង់ ដែល​រំលោភ​លើ​ដី​ចំណី​ផ្លូវ ធ្វើ​យ៉ាងណា​ឱ្យ​ការ​ស្ថាបនា​ផ្លូវ​នេះ បាន​ឆាប់រហ័ស​ទៅ​តាម​ផែនការ​គ្រោងទុក និង​សោភ័ណ​ភាព ព្រមទាំង​ចូលរួម​ជួយ​ថែរក្សា​ទាំងអស់​គ្នា ដើម្បី​ធានា​ឱ្យ​ការ​ប្រើប្រាស់​បាន​យូរអង្វែង ។

សូម​បញ្ជាក់​ថា​ រ​មណី​យ​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ជារ​មណី​យ​ដ្ឋា​ន​ធម្មជាតិ​ល្បី​ជាងគេ​នៅ​ក្នុង​ខេត្ត ដែល​មាន​ទឹកធ្លាក់​រហូត​ដល់​៧​ជាន់ ហើយ​មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ​៥៧ ប្រមាណ​ជាង​៧​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ