ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លាំង​ស្តុ​កឈើ​ល្មើស​ច្បាប់ស្ថិត​​កណ្តាល​​​ក្រុងសៀមរាប​ ទំរាំតែបើកទ្វារឱ្យចូល

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា កម្លាំង​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច និង​អាជ្ញាធរ​មូលដ្ឋាននៃ​ខេត្តសៀមរាប បាន​ធ្វើការ​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុ​កឈើ​ល្មើស​ច្បាប់​​មួយកន្លែង​ ​ស្ថិតកណ្តាល​ក្រុង​សៀមរាប ​។ ប្រតិបត្តិការ​នេះ​…

ខេត្តសៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា កម្លាំង​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច និង​អាជ្ញាធរ​មូលដ្ឋាននៃ​ខេត្តសៀមរាប បាន​ធ្វើការ​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុ​កឈើ​ល្មើស​ច្បាប់​​មួយកន្លែង​ ​ស្ថិតកណ្តាល​ក្រុង​សៀមរាប ​។

ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​​ព្រឹក​ថ្ងៃ​ទី​០៩ មេសា​​​​ ត្រង់ចំណុច​ជិត​សាលា​សាំង​ហ្គា​ពួរ ក្នុងភូមិ​ត្រពាំង​ត្រែង​ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ​។​ ​សមត្ថកិច្ច​ចម្រុះ​បានចុះ​មក​ពិនិត្យ តែ​ត្រូវ​ម្ចាស់​ទីតាំងនេះ ​ពន្យា​រ​ពេល​រហូត​ដល់​ម៉ោង​១០​ព្រឹកថ្ងៃដដែល ទើប​បាន​បើកទ្វារ​របង​ឱ្យ​សមត្ថកិច្ច​ចូល​ ។

​លោក​ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាបឱ្យដឹង​ថា​ ​ម្ចាស់​ឈើមាន​ឈ្មោះសំបូរ ម៉ៃ​ណា ភេទ​ស្រី​ រស់នៅ​ភូមិ-​ឃំ​ុ​ខាងលើ​ ។ ​លោក​បន្ត​ថា ឈើ​ទាំងនេះ ​ប្រភេទ​ល​ខ​១​ជា​ឈើ​សុ​ក្រម​និង ផ្ចឹក មាន​ចំនួន ប្រមាណ​ជា​២០ម៉ែត្រគូប ។ លោក​បញ្ជាក់​ថា ឈើ​ទាំងនេះ​ត្រូវ​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ស្ថិត​នៅ​ភូមិ​ព្រះ​ដាក់​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

​គួរបញ្ជាក់ថា ប្រតិបត្តិការ​នេះ​ មានការ​ចូលរួម​បង្ក្រាប​ពី​សំណាក់​នាយក​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​,​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​, ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ដឹកនាំ​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀម
រាប​។

អត្ថបទសរសេរ ដោយ