មិននឹកស្មានថា​ផ្ងូត​ទឹក​ឪពុក​ម្តាយ​បាន​​បុណ្យ​ដល់​ម្ល៉ឹង​សោះ


ព្រះ​បរម​សាស្តា​ទ្រង់​បាន​សម្ដែង​អំពី​អានិសង្ស​ដែល​បាន​កសាង​បុណ្យ​កុសល ក្នុង​ឱកា​ស​ដាច់​ឆ្នាំ​ចាស់ ចូល​ឆ្នាំ​ថ្មី​ដោយ​ពិស្តារ អ្នក​ដែល​បាន​ផ្ងូត​ទឹក​ឲ្យ​មាតាបិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬ​ព្រះសង្ឃ​ក្នុង​ឱកាស​សង្ក្រាន្ត​នោះ​រមែង​បាន​អានិសង្ស​ច្រើន​ណាស់ ។

រមែង​បានជា​ស្តេច​ម្ចាស់ផែនដី​មាន​ឫទ្ធិ​ដ៏​មហិមា​សម្បូរ​ដោយ​រតនៈ​៧​ប្រការ ដេរដាស​ដោយ​ពពួក​នាង​នារី​ដែល​មាន​រូបឆោម​ល្អ និង​សម្បូរ​ដោយ​ចតុរង្គ​សេនា ជា​អ្នក​បាន​សេចក្តីសុខ​គ្រប់យ៉ាង ។

ដោយ​ផល្លានិសង្ស​ដែល​បាន​ផ្ងូត​ទឹក​មាតាបិតា ស្រង់​ព្រះសង្ឃ អ្នក​នោះ​ទោះ​ទៅ​កើត​ក្នុង​ភព​ណា​ៗ​រមែង​មាន​រូបឆោម​ល្អ​ជាទី​ជ្រះថ្លា​ដល់​អ្នក​បានឃើញ ជា​អ្នកមាន​សម្បុរ​កាយ​ផូរផង់ ជាទី​គាប់ចិត្ត​ជាទី​គួរ​ឲ្យ​ពិតពិលរមិលមើល ជា​អ្នកមាន​ប្រាជ្ញា​មុត​ស្រួច ជា​អ្នកក្លាហាន ជា​អ្នក​ទ្រទ្រង់​នូវ​ព្រះ​រតនត្រ័យ ជា​អ្នកមាន​អាយុ​យឺនយូរ​រាល់​ៗ​ជាតិ ជា​អ្នកមាន​បុត្រ ភរិយា​និង​គណ​ញាតិ​សុទ្ធតែ​ជា​អ្នក​ឧត្តម​ថ្លៃថ្លា ។

ទាំងនេះ​ជា​អានិសង្ស​ផ្ងូត​ទឹក​អ្នក​មានគុណ​ក្នុង​ពេល​ចូល​ឆ្នាំ ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ