ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​កំពុង​តែ​ធ្វើ​ចំការ​ក្បែរ​ផ្ទះ​ក៏​ត្រូវ​រន្ទះបា.ញ់​ឆក់​យក​ជីវិត​បាត់

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ធ្វើ​ចម្ការ​នៅ​ក្បែរ​ផ្ទះ កាលពី​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២០ ត្រង់​ចំណុច​ទំនប់​សី​ម៉ា ស្ថិត​ក្នុងភូមិ​ស្វាយ…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ធ្វើ​ចម្ការ​នៅ​ក្បែរ​ផ្ទះ កាលពី​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២០ ត្រង់​ចំណុច​ទំនប់​សី​ម៉ា ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហា​រ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ សួ​ស ណាំ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហា​រ។

បើ​តាម​លោកនាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០៧ មេ​សា ម្សិលមិញ​នេះ មាន​ករណី​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​តែ​ម្តង ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​តែ​ធ្វើ​ចម្ការ​នៅ​ក្បែរ​ផ្ទះ ត្រង់​ចំណុច​ទំនប់​សី​ម៉ា​ក្នុងភូមិ​ស្វាយ ។

លោក​បន្ត​ថា ក្រៅពី​ករណី​ខាងលើ​នេះ ក៏​នៅ​មាន​ខ្យល់​កន្ត្រាក់ ធ្វើ​ឱ្យ​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​១​គ្រួសារ​អស់​មួយ​ចំហៀង​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា គ្រោះ​ធម្មជាតិ​រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់ កាលពី​ម្សិលមិញ​នេះ រង​ប៉ះពាល់​ចំពោះតែ​ស្រុក​ជាំ​ក្សាន្ត​ប៉ុណ្ណោះ​នៅ​ខេត្តព្រះវិហារ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ