ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដែល​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ខុស សាលាដំបូង​ខេត្ត​សម្រេច​ហើយ

3 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ ធ្វើ​ឲ្យ​ខាត​ដល់​ធនធានធម្មជាតិ…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ ធ្វើ​ឲ្យ​ខាត​ដល់​ធនធានធម្មជាតិ តាម​បញ្ញត្តិ​មាត្រា​៦១ និង​មាត្រា​៥៦ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៣ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការ​ពារធម្មជាតិ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​ត្រូវ​ចោទ​ខាងលើ​ឈ្មោះ រ៉េ​ន លី​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អូរ​យេះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​របស់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ចាប់​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​រហ​ត ស្ថិត​ក្នុងភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច រួម​ជាមួយ​វត្ថុ​តាង​កាំភ្លើង​កែ​ច្នៃ​ប្រភេទ​ឆ្នុក​ដូ ង​ចំនួន​១​ដើម និង​ដប​ដាក់​រំសេវ​ចំនួន​១​ដប សម្រាប់​កែ​ច្នៃ​បរបាញ់​សត្វព្រៃ​។

ក្រោយ​ការ​ចាប់​ឃាត់ខ្លួន ជនជាប់ចោទ​ត្រូវ​បាន​មន្ត្រី​ជំនាញ​បរិស្ថាន​កសាង​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ