ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​លេប​ត្របាក់​ផ្ទះល្វែង​១​ខ្នង​អស់​ប្រហែល​១​ម៉ឺន​ដុល្លារ​(វីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះល្វែង​កំពស់​២​ជាន់​មួយ​ខ្នង​លក់​គ្រឿង​ដែក និង​គ្រឿងអគ្គិសនី ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​ខ្ទេចខ្ទី​ស្ទើរ​អស់ទាំង​ស្រុង តែ​ត្រូវ​ពលរដ្ឋ និង​កម្លាំង​ចំរុះ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ទាន់​ពេល​មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ តែបើ​គិត​ជា​ទំហំ​ខូចខាត​អស់​ទឹកប្រាក់​ប្រមាណ​១​ម៉ឺន​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦…

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះល្វែង​កំពស់​២​ជាន់​មួយ​ខ្នង​លក់​គ្រឿង​ដែក និង​គ្រឿងអគ្គិសនី ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​ខ្ទេចខ្ទី​ស្ទើរ​អស់ទាំង​ស្រុង តែ​ត្រូវ​ពលរដ្ឋ និង​កម្លាំង​ចំរុះ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ទាន់​ពេល​មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ តែបើ​គិត​ជា​ទំហំ​ខូចខាត​អស់​ទឹកប្រាក់​ប្រមាណ​១​ម៉ឺន​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងត្បូង​ផ្សារ​ចំការ​គរ ផ្លូវជាតិ​លេខ​៥៦ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

បើ​តាម​អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​នេះ​មានឈ្មោះ ប៉ោ ជា ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ កែវ ហៀ​ក អាយុ​៦៨​ឆ្នាំ មុខរបរ​លក់​គ្រឿង​ដែក និង​គ្រឿងអគ្គិសនី ស្ថិត​ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ម្ចាស់ផ្ទះ​កំពុង​តែ​ដេក​លង់លក់​នៅ​ក្នុង​បន្ទប់​ខាងក្រោម​នោះ ស្រាប់តែ​ធុំក្លិន និង​ហុយផ្សែង​ពី​ផ្នែក​ខាងលើ​ជាន់​ទី​២ ហើយ​ក៏​ក្លាយជា​អណ្តាត​ភ្លើង​ឆាបឆេះ​សម្ភារ​ដែល​ម្ចាស់ផ្ទះ​បាន​ដាក់​លក់ដូរ​មាន​ដូច​ជា គ្រឿងអគ្គិសនី និង​លក់​គ្រឿង​ដែក គ្រឿង​ជ័រ​ជាដើម ។

ប្រភព​ដដែល​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ភ្លាម​ៗ​នោះ​ម្ចាស់​ផ្ទះ​បាន​រត់​ចេញ​មក​ក្រៅ​ស្រែកហៅ​ឲ្យ​គេ​ជួយ ស្រប​ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋ និង​កម្លាំង​នគរបាល​ក្រុង កម្លាំង​អាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត្ត រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​បាន​បាញ់​ទឹក​ពន្លត់ ដោយ​ប្រើ​ពេល​១​ម៉ោង ទើប​ភ្លើង​រលត់​ទាំងស្រុង​។

លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ពាក់ព័ន្ធ​នឹង​ករណី​ភ្លើង​ឆាបឆេះ​នោះ​សង្ស័យ​ថា ប្រហែល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ម៉ា​ណូ​ឡូកូ​ភ្លើង​ដែល​ដោត​ជាប់​ព្រី​ភ្លើង​នោះ ចំណែក​សម្ភារៈ​ដែល​ខូចខាត​នោះ តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់ផ្ទះ​ថា បើ​គិត​ជា​ទឹកប្រាក់​សរុប គឺ​ប្រហែលជា ១០.០០០​ដុល្លារ​ឯណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ