គណៈសង្ឃ​នាយក​ប្រកាស​ឲ្យ​ចៅអធិការ​វត្ត​ទូ​ទាំង​ប្រទេស​ផ្អាក​រៀបចំ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ


រាជធានី​ភ្នំពេញ ៖ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ដល់​ចៅអធិការ​វត្ត​នៅ​ទូ​ទាំង​ប្រទេស​ផ្អាក​រៀបចំ​កម្មវិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅ​ពេល​ខាង​មុខ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។

យោង​តាម​លិខិត​ថេរ​ដីកា​របស់​គណៈសង្ឃ​នាយក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០​បាន​លើក​ឡើង​ថា ដោយ​សោ​ង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ថ្ងៃ​ទី​៧ ខែមេសា គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រគេន ព្រះ​មេគុណ និង​ព្រះ​ចៅអធិកា​រ្រ​ប់​គ្រង​វត្ត​ទាំង​២៥ រាជធានី ខេត្ត មេត្តា​ជម្រាប​ថា ករណី​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​ជា​បញ្ហា​ប្រឈម និង​បង្ក​ហារ​និ​ភ័យ​ខ្ពស់​បំផុត​ដល់​សុខភាព​សាធារណៈ និង​អាយុជីវិត​មនុស្សជាតិ​ទូ​ទាំង​សកល ។

ដើម្បី​ជា​ការ​ឆ្លើយ​តប​ជាមួយនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ កូ​វី​ដ​ដ៏​កាច់​សាហាវ​នេះ គណៈសង្ឃ​នាយក សូម​ផ្អាក​ការ​ប្រារ​ព្វ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី​១៣ ដល់​១៦ ខែ​ម​សា​ខាង​មុខ​នេះ ដើម្បី​ចៀសវាង​កុំ​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ។ គណៈសង្ឃ​នាយក​ក៏​បាន សូម​ប្រជា​ពុទ្ធបរិស័ទ​គ្រប់​រូប រួម​ចម្រើន​ភាវនា​ចំពោះ​ស​ទ្វ​សត្វ​ទាំងពួង បំពេញ​បុណ្យ​កុសល រក្សាសីល​តាម​ប្រពៃណី​ឲ្យ​បាន​ជាប់​ជា​និច្ច និង​រៀបចំ​គ្រឿង សក្តារ​បូជា មាន​ទៀន ធូប ផ្កា​ភ្ញី​ថ្វាយ​ព្រះ​រតនត្រ័យ និង​នំចំណី​ជាដើម គោរព​ជូន​មាតាបិតា ត្រកូល​រៀមច្បង ព្រមទាំង​រៀ​ចំ​ទទួល​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី​នៅ​គេហដ្ឋាន​រៀងខ្លួន តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

សូម​ជម្រាប​ថា ក្នុង​ស​ន្និ​សីត​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៧​ខែមេសា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ផ្អាក​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​២០២០​នេះ និង​មិន​អនុញ្ញាត​ឲ្យ​បុគ្គលិក មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​តាម​ស្ថាប័នរដ្ឋ ឯកជន​ឈប់​សម្រាក​នោះ​ទេ ។ ដោយ​សម្តេច​ប្រកាស​ថា នឹង​សង​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃ នៅ​ពេល​ណា​ជំងឺ​កូ​វី​ដ​១៩​នេះ សាបរលាប​សូន្យ ។ សម្តេច​បន្ត​ថា​ការ​ធ្វើ​បែប​នេះ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នេះ ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​ក៏​បាន​មាន​វិធានការ​តឹង​រឹង​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​នេះ​ផង​ដែរ​៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ