ទោះថៃបិទច្រកព្រំដែន ក៏នៅតែ​ហូរ​ចូល​ពល​​ករ​​ខ្មែរ


ខេត្តបន្ទាយមានជ័យ​ ៖ ក្រោយ​ពេល​ដែល​ភាគី​ថៃ​បិទ​ច្រកព្រំដែន​មែន ប៉ុន្តែ​ភាគី​ថៃ​នៅ​តែ​បន្ត​ដឹក​បញ្ជូន​ពលករ​ខ្មែរ​ឱ្យមក​ប្រទេស​វិញតាម​ច្រក​អូរ​បី​ជាន់​ដែល​ក្នុង​១​ថ្ងៃ​ជិត​២០០​នាក់ ហើយ​ត្រូវ​បាន​មន្ត្រី​ខ្មែរ​ឱ្យ
ធ្វើ​ការ​ត្រួតពិនិត្យ​មើល​សុខភាព​ការពារ​ទប់ស្កាត់​វីរុស​កូ​វី​ដ​១៩ ក្រែងលោ​ វា​មក​តាម​ខ្លួន​ពលករ​ខ្មែរ ។

គួររំលឹក​ថា ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាលថៃ​ បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ ​កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​កន្លង​ទៅ ដើម្បី​ការពារ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ តែ​អាច​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ថៃ​ចេញចូល​ប៉ុណ្ណោះ ទោះបីជា​បែប​ណា គេ​នៅ​តែ​ឃើញ​មាន​ពលករ​ខ្មែរ​ បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រំដែន ក្នុង​១​ថ្ងៃ​មិន​តិច​ជាង​១០០​នាក់​នោះ​ទេ អាច​លើស​២០០​នាក់​ក៏​មាន ដែល​ធ្វើ​ដំណើរ​មក​ស្រុក​កំណើត​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​មក​ចូលរួម​បុណ្យចូលឆ្នាំ ។

ទោះជា​បែប​នេះ​ក្តី កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ២០២០ ប្រតិភូ​ខេត្តបន្ទាយមានជ័យ​ បាន​ជួប​ប្រជុំគ្នា​ជាមួយ​ភាគី​ថៃ នៅ​ស្នាក់​ការ​គយ​និង​រដ្ឋាករ​ច្រក​ខ្ល​ង​លឹ​ក​ប្រទេស​ថៃ ដោយ​អភិបាលខេត្តបន្ទាយ​មាន​ជ័យ ឯកឧត្តម អ៊ុំ រាត្រី បាន​ស្នើ​សុំ​ទៅភាគី​ថៃ​២​ចំណុច​ គឺចំណុច​ទី​១-​ជួយ​សម្របសម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​មក​វិញ ក្នុង​សហប្រតិបត្តិការ​គ្នា​ល្អ​ទប់ស្កាត់​វីរុស​កូ​វី​ដ​១៩ សុំ​ឱ្យ​យក​ទៅ​ដាក់​នៅ​ច្រក​តំបន់​បឹង​ត្រកួន ក្នុងស្រុក​ថ្មពួក ឬ​ដាក់​នៅ​ច្រក​តំបន់​ម៉ា​ឡៃ​ស្រុក​ម៉ា​ឡៃ ដើម្បី​ងាយ​ស្រួយ​ធ្វើការ​ពិនិត្យ​សុខ​ភាព​ដោយ​មន្ត្រី​ជំនាញ ។

និងចំណុច​ទី​២-​សុំ​ឱ្យ​ភាគី​ថៃ​សម្រួលការ​ដឹក​កសិផល​របស់​ប្រជាពលរដ្ឋ​ជាប់​ជាយ​ដែន​ដូច​ច្រកព្រំដែន​បឹង​ត្រកួន​ស្រុក​ថ្មពួក​រឺ​ដាក់​នៅ​ច្រកព្រំដែន​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ។ជា​ការ​ឆ្លើយ​តប​របស់​ភាគី​ថៃ​ឃើញ​ថា កំណត់
យក​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ជា​ច្រកចូល​ពលករ​ខ្មែរ​ចាប់ពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ រហូត​មក​រយៈពេល​ជិត​១​ស​ប្តា​ហ៍​នេះ​ក្នុង​១​ថ្ងៃ​ភាគី​ថៃ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ប្រមាណ​ជិត​២០០​នាក់ ចូល​តាម​ច្រក​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅស្រុក​គោក​ធ្យូង ។

ការ​ហូរ​ចូល​របស់​ពលករ​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​ពិនិត្យ​ដឹក​ជញ្ជូន​ទៅ​មណ្ឌល​សំចត​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​បានការ​យកចិត្តទុកដាក់​ណែនាំ​ពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ឧត្តម​សេនីយ៍​ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៥ និង​ជា​មេបញ្ជាការ​ទឹ​ស​ទី​១​បន្ទាយមាន​ជ័យ ដើម្បី​ពិនិត្យ​សុខភាព​គ្រប់​គ្នា​មិន​ឱ្យរបូត​ទេ ៕​

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ