​ញូវយ៉កអ្នក​ស្លាប់​ថ្មី​មាន​ដល់​​​៧៣១​នាក់ រយៈពេល​២៤​ម៉ោង​​ចុង​​ក្រោយ​


សហរដ្ឋអាមេរិក៖ យោង​តាម​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​ នៅ​សហ​រដ្ឋអាមេរិកបាន​កើន​លើស​ពី​៣៨៣.០០០​នាក់​ហើយ គិត​មក​ដល់​ថ្ងៃ​ទី​៧​ មេ​សា​ វេលា​ម៉ោង​១៥ ​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​នោះស្លាប់​ជាង​១២.០០០​នាក់​។

រដ្ឋ​ញូ​វ​យ៉​ក​ចំណុចកណ្ដាល​នៃ​ការ​ឆ្លងរង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស ដោយ​អ្នក​ស្លាប់​ថ្មី​មាន​ដល់​ទៅ​៧៣១​នាក់រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ តុល្យការ​អ្នក​ស្លាប់​ច្រើន​បំផុត​ ធ្លាប់​មាន​កាលពី​ថ្ងៃ​ទី​៤​មេ​សា​នៅ​រដ្ឋ​ញូ​វ​យ៉​ក គឺ​៦៣០​នាក់​រយៈពេល​២៤​ម៉ោង ​។ ជាមួយ​អ្នក​ស្លាប់​ថ្មី​៧៣១​នាក់​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​​ក្នុង​រដ្ឋ​នោះ ឡើង​ដល់​៥.៤៨៩​នាក់​តាំងពី​ចាប់ផ្ដើម​មានការ​ឆ្លង​មក ត្រូវជា​ពាក់កណ្ដាល​នៃ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​សហរដ្ឋអាមេរិក​។

វិបត្តិ​សុខាភិបាល​ បណ្ដាល​មក​ពី​វីរុស​COVID-19 បើ​តាម​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កម្នា​ក់ថា បាន​ឈាន​ចូល​ស​ប្ដា​ហ៍​ដ៏​សោកសៅ​បំផុត ដែល​នាំ​ឲ្យ​គេ​នឹកឃើញ​ដល់​អនុស្សាវរីយ៍​ នៅ​PEARL HARBOR​ និង​ការ​វាយប្រហារ​ភេរវកម្ម​ថៃ្ង​ទី​១១ ​កញ្ញា ​២០០១ ​។

លោក​ANDREW CUOMO​អភិបាល​រដ្ឋ​ញូ​វ​យ៉​ក បាន​សម្រេច​ពន្យារពេល​កា​រប​ង្ឋាំ​ង​មនុស្ស​រហូត​ដល់​ថ្ងៃ​ទី​២៩​មេ​សា ដោយ​លោក​អះអាង​ថា​នៅ​មិន​ទាន់​ដល់​ពេល​បន្ធូរ​ដៃ​បាន​នៅឡើយ​ ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ