សម័យខ្ពើមគ្នា…?
- ភ្នំពេញ
ក្រុមអ្នកសង្កេតការណ៍បានពិនិត្យឃើញថា…សម័យមេរោគកូវីដ-១៩…ដែលរាតត្បាតពេញពិភពលោកទៅហើយនេះ…ធ្វើឱ្យពិភពមនុស្ស…ផ្អាកការជួបជុំប្រមូលផ្តុំគ្នា…ផ្អាកពិធីបង់កេមង្គលការ…ផ្អាកការស្និទ្ធ ស្នាលដែលធ្លាប់តែអោបរឹតគ្នា…ធ្លាប់តែចាប់ដៃគ្នាស្វាគមន៍…ប្រែក្លាយត្រឹមងក់ក្បាល លើកដៃសំពះពីចម្ងាយ…ត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងតិច២ម៉ែត្រ…ប្រៀបដូច«សម័យខ្ពើម» គ្នាទៅហើយ។
នៅបណ្តាប្រទេសអឺរ៉ុប…ដោយសារតែ «មិនទាន់ចេះខ្ពើម» គ្នាហ្នឹងហើយ…ត្រឹម២៤ម៉ោងមានអ្នកឆ្លងមេរោគកូវីដ-១៩រាប់រយ រាប់ពាន់នាក់…ចំណែកនៅកម្ពុជាយើង…ដោយសារតែ «ប្រញាប់ខ្ពើម» គ្នាហ្នឹងហើយ…ធ្វើឱ្យហានិភ័យនៃការចម្លងមានតិចតួចបំផុត…ថ្ងៃខ្លះពុំមានអ្នកឆ្លង ។
ក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា…នៅកម្ពុជាយើងដរាបណានៅ«ខ្ពើម» បន្តទៀត…និងបិទឱ្យជិតមនុស្សមិនខ្ពើមគ្នាដែលមកពីបរទេស…នោះការចម្លងប្រាកដជាឆាប់ចប់…នឹងចប់មុនគេមុនឯង…ប្រៀបលើពិភពលោក ។
ចាំដល់ចប់ការចម្លងរាលដាល…ដល់ពេលនោះច្បាស់ជា «ឈប់ខ្ពើម» ហើយ…អ្នកណាខ្ពើម…ហក់លោតទៅស្រង់ដើមក៏មិនយឺតពេលដែរ…េហ ! ហេ !
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ