ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​កូ​វី​ដ​១៩! រដ្ឋ​សំណូមពរ​ប្រជា​ជន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​ដល់​បងប្អូន​ខ្មែរ«​ចូរ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​» ឬ​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​នានា ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​ដល់​បងប្អូន​ខ្មែរ«​ចូរ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​» ឬ​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​នានា ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា ។

ទន្ទឹម​នឹង​នោះ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ថា កម្មករ​-​កម្មការិនី និង​ក្រុមហ៊ុន​ឯកជន​នានា ក៏​ដូច​ជា​ស្ថាប័នរដ្ឋ​ត្រូវ​បន្ត​ធ្វើការ​ជា​ធម្មតា ព្រោះ​វា​ជា​ឱកាសល្អ​ ក្នុង​ការ​បន្ត​ធ្វើការ​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម ជា​ជាង​ការ​ចុះ​ទៅ​ខេត្ត ឬ​ទៅ​លេង​ស្រុក ឬ​ទៅ​ដើរ​លេង​នៅ​កន្លែង​រមណីយដ្ឋាន​នានា ព្រោះ​វា​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ១៩ផង​ដែរ ។ បន្ថែម​ពីលើ​នេះ​ផង​ដែរ គឺ​សម្តេច​បាន​បញ្ជាក់​ថា​ទីផ្សារវត្ត​អា
​រាម ភោជនីយដ្ឋាន នឹង​មិន​តម្រូវ​ឲ្យ​មានការ​បិទ​ការ​ធ្វើ​អាជីវកម្ម​ឡើយ ។

សម្តេច​បាន​លើក​ឡើង​យ៉ាងនេះ​ នៅ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​ទៅ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។ សូម​បញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃ​ទី ៧ ខែមេសា
ឆ្នាំ​២០២០- ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់១១៥​នាក់ (​មាន១​ករណី​ឆ្លង​ថ្មី​) ខណៈ​ចំនួន​អ្នក​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ចំនួន៥៨​នាក់ ៕

អត្ថបទសរសេរ ដោយ