ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​អាកាសធាតុ​ក្តៅ​ថយ​ចុះ និង​ភ្លៀង​ធ្លាក់​តិច​ទៅ​ច្រើន​ដោយ​មាន​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១២ ខែមេសា​ខាង​មុខ​នេះ អាកាសធាតុ​នៅ​កម្ពុជា​កម្តៅ​នឹង​ថយ​ចុះ​មួយ​កម្រិត ប៉ុន្តែ​នៅ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១២ ខែមេសា​ខាង​មុខ​នេះ អាកាសធាតុ​នៅ​កម្ពុជា​កម្តៅ​នឹង​ថយ​ចុះ​មួយ​កម្រិត ប៉ុន្តែ​នៅ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៧​ខែមេសា ឆ្នាំ​២០២០ ស្តី​ពី​ស្ថានភាព​ធាតុអាកាស ។

ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១៤ ខែមេសា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេត​ឃើញ​ថា ជ្រលង​សម្ពាធ​ទាប​ប​ង្កើ​ឥទ្ធិពល​មក​លើក​កម្ពុជា ស្ថានភាព​បែប​នេះ និង​តាម​ការ​ព្យាករ នៅ​ក្នុង​ស​ប្តា​ហ៍​ទី​២ ខែមេសា បណ្តា​ខេត្ត​នានា ធាតុអាកាស​ក្តី​នឹង​អាច​ថយ​ចុះ​មួយ​កម្រិត​ដោយ​ជា​ទូទៅ​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២ ដល់​៣៧​អង្សា​សេ ។

តាម​ការ​ព្យាករ​បាន​ឲ្យ​ដឹង​នៅ​តាម​បណ្តា​ខេត្ត​នៅ​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៥​ដល់​២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិ​តបរ​មា​ពី​៣៤​ដល់​៣៧​អង្សា​សេ ។ បណ្តា​ខេត្ត​នានា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុង​នោះ​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

ចំណែក​បណ្តា​ខេត្ត​នៅ​ខ្ពស់​រាប​ឦសាន សីតុណ្ហភាព​អប្បរ​មា​មាន​ពី​២៤​ដល់ ២៦​អង្សា​សេ និង​សី​ណ្ហ​ភាព​អតិបរមា​មាន​ពី​៣២​ដល់​៣៤​អង្សា​សេ​។ ផ្នែក​មួយ​ចំនួន​នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។ ចំពោះ​បណ្តា​ខេត្ត​នៅ​តំបន់​មាន​សមុទ្រ មាន​សីតុណ្ហភាព​អប្បរ​មា ២៥​ដល់​២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣ ដល់​៣៥​អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ក្រសួង​បាន​បន្ត​ថា​ស្ថានភាព​បែប​នេះ សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ជាមួយ​គ្នា​នឹង​ធាតុអាកាស​ក្តៅ​ចុះ​ថមថយ​បន្តិច​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ