ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈជាង៤ខែហើយ​ អត់បើក​ប្រាក់​ខែ​ឱ្យកម្ម​ករ ផ្ទុះ​ប្រតិ​កម្មនៅថ្ងៃនេះ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ក្រុមកម្មករ​សំណង់​ជនជាតិ​ខ្មែរ​និង​ជនជាតិ​ចិន​ចំនួន​​ជាង​១០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ ​​ស្ថិត​នៅ​ភូមិ​0១​ សង្កាត់​លេខ​៣ (​កំ​ពេញ​ចាស់​)​ក្រុងព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ វេលា​ថ្ងៃត្រង់ថ្ងៃ​ទី​០៦ ​មេសា​…

ខេត្តព្រះសីហនុ ៖ ​ក្រុមកម្មករ​សំណង់​ជនជាតិ​ខ្មែរ​និង​ជនជាតិ​ចិន​ចំនួន​​ជាង​១០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ ​​ស្ថិត​នៅ​ភូមិ​0១​ សង្កាត់​លេខ​៣ (​កំ​ពេញ​ចាស់​)​ក្រុងព្រះសីហនុ ​ខេត្ត​ព្រះ​សី
ហ​នុ វេលា​ថ្ងៃត្រង់ថ្ងៃ​ទី​០៦ ​មេសា​ នេះ ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​​​និងមន្ត្រី​​ពាក់​ព​ន្ធ័​ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្​​ពួក​គាត់ ។

សេចក្តីរាយការណ៍បន្តថា បញ្ហារបស់ពួកគេ ​គឺ​អ្នក​ទទួល​ម៉ៅ​ការ​សំណង់​សាងសង់​អគារ​ខ្ពស់​កម្ពស់​២២​ជាន់​ដែល​មាន​ទីតាំង​ខាងលើជា​របស់​ក្រុមហ៊ុន​ជនជាតិ​ចិន មិន​បាន​បើក​ប្រាក់ខែ​ឱ្យ ​។ បើ​តាម​កម្មករកម្ម​ការ​នី ដែល​មក​ប្រមូលផ្តុំ​ ធ្វើការ​តវ៉ា​សុំ​បើកប្រាក់​​ខែ ​ពួក​គាត់​បាន​ឲ្យ​ដឹង​ថា កម្មករ-កម្ម​ការ​នី​ នៅ​ការដ្ឋាន​មួយ​នេះ​មាន​ជនជាតិ​ខ្មែរ​និង​ជនជាតិ​ចិន​មាន​ចំនួន​ប្រមាណ​ជាង​១០០​នាក់ ។

​ប្រភព​​​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ការ​មិន​បាន​បើក​ប្រាក់ខែ​នេះ​ គឺបាន​ពន្យា​រពី​មួយ​ខែ​ទៅ​មួយ​ខែ​ អូស​បន្លាយ​អស់រយៈពេល​ជាង​​៤​ខែ​មក​ហើយ សរុប​ទឹកប្រាក់​ទាំងអស់មាន​ប្រមាណ​ជាង​១០​មុ​ឺ​ន​ដុល្លា​អា​មេ​រិ​ក ដែល​មេការ​ក្រុមហ៊ុន​សាងសង់​ជនជាតិ​ចិន​គេចវែស ​មិន​បើកប្រាក់​ថ្លៃ​ពលកម្ម​ជូន​ដល់​ពួក​គាត់​ ពួកគាត់ជាកម្មករ ​កម្ម​ការ​នី​សំណង់​ក្នុង​ការដ្ឋាន​នេះ​ កំពុង​ជួប​ផល​លំបាក​ផ្នែក​ជីវភាព​ប្រចាំ​ថ្ងៃខ្លាំងណាស់​។

គឹ​ត​ត្រឹម​ម៉ោង០២រសៀលថ្ងៃដដែល​នេះ អ្នក​យក​ព័​ត៌​មាន​យើង​ មិន​អាចសុំ​​ការ​បញ្ជាក់​ពី​មេការ​អ្នក​ទទួល​ខុសត្រូវ​ការដ្ឋាន​សំណង់​មួយ​នេះ នៅឡើយ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះ​សីហ​នុ កំពុង​តែ​​​ធ្វើការ​សម្របសម្រួល​ដោះស្រាយ ។

អត្ថបទសរសេរ ដោយ