ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ធំ​ៗ ៣ រូប​កំពុង​បន្ត​ចេញ​មុខ​ជួយ​ក្នុង​កំឡុង​ពេល​វីរុស​កូ​វី​ដ ១៩ នៅ​តែ​រាតត្បាត

5 ឆ្នាំ មុន

អ្នក​ប្រហែលជា​បាន​អាន​ព័ត៌មាន​ជា​ច្រើន​ដែល​រាយការណ៍​មក​ថា អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​កំពុង​តែរ​ត់ទៅ​កាន់​បន្ទប់ក្រោមដី​ដើម្បី​ការពារ​ខ្លួន កាត់​បន្ថយ​ចំនួន​បុគ្គលិក​រាប់រយ​អ្នក​ដោយ​មិន​មានការ​ផ្តល់​ដំណឹង​ទុកជា​មុន និង​ព្រមទាំង​ដកខ្លួន​ចេញពី​សហគមន៍​ដែល​ខ្លួន​រស់នៅ​ផង​ដែរ​ក្នុង​កំឡុង​ពេល​កូ​វី​ដ ១៩ បន្ត​ការ​វាយលុក​ជុំវិញ​ពិភពលោក​នេះ ។ ប៉ុន្តែ​អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​ព័ត៌មាន​ទាំងនោះ​ធ្វើ​ឲ្យ​អ្នក​គិត​ថា​អ្នកមាន​ទាំងអស់​ជា​មនុស្ស​អាក្រក់ និង​អាត្មា​និយម​ឡើយ ។…

អ្នក​ប្រហែលជា​បាន​អាន​ព័ត៌មាន​ជា​ច្រើន​ដែល​រាយការណ៍​មក​ថា អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​កំពុង​តែរ​ត់ទៅ​កាន់​បន្ទប់ក្រោមដី​ដើម្បី​ការពារ​ខ្លួន កាត់​បន្ថយ​ចំនួន​បុគ្គលិក​រាប់រយ​អ្នក​ដោយ​មិន​មានការ​ផ្តល់​ដំណឹង​ទុកជា​មុន និង​ព្រមទាំង​ដកខ្លួន​ចេញពី​សហគមន៍​ដែល​ខ្លួន​រស់នៅ​ផង​ដែរ​ក្នុង​កំឡុង​ពេល​កូ​វី​ដ ១៩ បន្ត​ការ​វាយលុក​ជុំវិញ​ពិភពលោក​នេះ ។

ប៉ុន្តែ​អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​ព័ត៌មាន​ទាំងនោះ​ធ្វើ​ឲ្យ​អ្នក​គិត​ថា​អ្នកមាន​ទាំងអស់​ជា​មនុស្ស​អាក្រក់ និង​អាត្មា​និយម​ឡើយ ។ ផ្ទុយ​មក​វិញ​មាន​មហាសេដ្ឋី​ជា​ច្រើន​ដែល​កំពុង​តែ​ចេញ​មុខ​ផ្ទាល់​ដើម្បី​ជួយ​សហគមន៍​របស់​ពួក​គេ ព្រមទាំង​ប្រទេស​ដទៃ​ក្នុង​ការ​ទប់ទល់​នឹង​វីរុស​ខាងលើ ។

១. លោក ជេ​ក ម៉ា (Jack Ma)
លោក​មហាសេដ្ឋី ជេ​ក ម៉ា ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​ប្រទេស​ចិន និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group ។ បន្ទាប់​ពី​ប្រទេស​រុ​ស្ស៊ី​បរិច្ចាគ​ម៉ាស់​ឲ្យ​ទៅ​ប្រទេស​ចិន​កាលពី​ខែកុម្ភៈ លោក ម៉ា បាន​តបស្នង​វិញ​ដោយ​ផ្ញើ​ម៉ាស់ ១​លាន​សម្រាប់ និង​ឧបករណ៍​ធ្វើតេស្ត​ដល់​ទៅ ២០​ម៉ឺន​ឧបករណ៍​ទៅ​ឲ្យ​កង​យោធា​រុ​ស្ស៊ី​ផង​ដែរ ។លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​ចូលរួម​បរិច្ចាគ​ឧបករណ៍​ធ្វើតេស្ត​ទៅ​ឲ្យ​ប្រទេស​ដទៃ​ដូច​ជា​ជប៉ុន កូរ៉េ​ខាងត្បូង អ៊ី​រ៉​ង់ សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​ទ្វីបអាហ្វ្រិក​ជាដើម ។

២. លោក អ៊ី​ឡុ​ន ម៉ាស (Elon Musk)
ក្រុមហ៊ុន​រថយន្ត Tesla បាន​ផ្អាក​ដំណើរការ​រោងចក្រ​ទាំងអស់​លើកលែងតែ​រោងចក្រ​ដែល​មាន​សារៈសំខាន់​មួយ​ចំនួន​ទេ​ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​វីរុស​កូ​វី​ដ ១៩ និង​ការពារ​បុគ្គលិក​របស់​ខ្លួន ។ មួ​យស​ប្តា​ហ៍​ក្រោយមក លោកនាយក​ប្រតិបត្តិ អ៊ី​ឡុ​ន ម៉ាស បាន​ប្រកាស​ជា​សាធារណៈ​ថា​រោងចក្រ​មួយ​នឹង​ប្តូរ​មក​ផលិត​ឧបករណ៍​ព្យាបាល​ដែល​កំពុង​តែ​ខ្វះខាត​នៅ​ក្នុង​សហរដ្ឋអាមេរិក ។

៣. លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates)
តាម​រយៈ​មូលនិធិ​សប្បុរសធម៌​របស់​លោក លោក ប៊ី​ល ហ្គេ​ត​ស៍ សន្យា​ថា​នឹង​បរិច្ចាគ ៥០​លាន​ដុល្លារ​ដើម្បី​រុករក​វ៉ាក់សាំង​ដែល​ជួយ​ទប់ទល់​នឹង​ជម្ងឺ​នេះ​បាន ។ អ្នក​ទទួល​បាន​ថវិកា​នេះ​រួម​មាន ក្រុមហ៊ុន​ឱសថ និង​ជីវៈ​បច្ចេកវិទ្យា​ចំនួន ១២​ក្រុមហ៊ុន​ដែល​កំពុង​ស្រាវជ្រាវ​រក​វ៉ាក់សាំង ប៉ុន្តែ​អ្នក​ទទួល​ថវិកា​នេះ​ត្រូវ​តែ​យល់ព្រម​ថា​រក្សា​តម្លៃ​វ៉ាក់សាំង​ឲ្យ​សមរម្យ និង​មាន​គ្រប់​សម្រាប់​មនុស្ស​ទាំងអស់ ៕