ជា​ប្រវត្តិសាស្ត្រ​សម្រាប់ ១៦៧ ឆ្នាំ​ដែល​ឥណ្ឌា​ត្រូវ​បង្ខំចិត្ត​ធ្វើ​រឿង​ម្យ៉ាង​នេះ​ព្រោះ​កូ​វី​ដ ១៩


ឥណ្ឌា​៖ នៅ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ណា​រេ​ន​ត្រា ម៉ូ​ឌី (Narendra Modi) បាន​សម្រេច​បិទ​ប្រទេស​ទាំងស្រុង​កាលពី​ទី ២៥ ខែមីនា កន្លង​ទៅ​នោះ ផ្លូវដែក​នៅ​ប្រទេស​ឥណ្ឌា​ក៏​បាន​ចាត់វិធានការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នោះ​គឺ​សម្រេច​ផ្អាក​រថភ្លើង​ដឹក​អ្នកដំណើរ​នៅ​ទូ​ទាំង​ប្រទេស​រហូត​ដល់​ថ្ងៃ​ទី ១៤ ខែមេសា ។

ការណ៍​សម្រេច​បិទផ្លូវ​រថភ្លើងនេះ គឺជា​លើក​ទី​មួយ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ រយៈពេល ១៦៧ ឆ្នាំ​ដែល​បណ្តាញ​ផ្លូវដែក​ចំណាស់​ជាងគេ​នៅ​អាស៊ី​ត្រូវ​បាន​ផ្អាក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​ថ្ងៃ​ទី ៦ ខែមេសា​នេះ ។ ឥឡូវនេះ​បណ្តាញ​ផ្លូវដែក​បាន​ប្រែក្លាយ​ពី​កន្លែង​អ៊ូអរ​ក្នុង​ការ​ដឹក​អ្នកដំណើរ​ចំនួន ២០ ០០០ ទូ ទៅ​ជា​កន្លែង​សម្រាប់​ដាក់​អ្នកជម្ងឺ​នៅ​ពេល​ដែល​វីរុស​រាលដាល​។

បណ្តាញ​ផ្លូវដែក​នៅ​ឥណ្ឌា​គឺជា​ប្រតិបត្តិ​ករ​ផ្លូវដែក​ធំ​ជាងគេ​ទី ៤ នៅ​លើ​ពិភពលោក ។ ប​ច្ចុ​ប្ប​ន្នេះ​ឥណ្ឌា​បាន​ដំណើរការ​មន្ទីរពេទ្យ​ចំនួន ១២៥ នៅ​ទូ​ទាំង​ប្រទេស​រួច​ហើយ ដូច្នេះ​ការ​ប្រើប្រាស់​ទូរ​រថភ្លើង​ជា​កន្លែង​ដាក់​អ្នក​ផ្ទុក​កូ​វី​ដ ១៩ គឺជា​វិធី​មួយទៀត​នៃ​ការ​ពង្រីក​ខ្លួន​ទៅ​ជា​គ្រែ​ចល័ត​សម្រាប់​អ្នក​ផ្ទុក​វីរុស​ឆ្លង​មួយ​នេះ ។

នៅ​ថ្ងៃ​ទី ១ ខែមេសា​ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី Covid-19 ចំនួន ៤.២៨៨ ករណី​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ១១៧ នាក់​។ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ​ច​ន​ហប​គី​ន​ស៍​ដែល​ជា​ចំនួន​តិចតួច​សម្រាប់​ប្រជាជាតិ ១,៣ ពាន់​លាន​នាក់​។

ជា​ធម្មតា​ផ្លូវដែក​នៅ​ឥណ្ឌា​ដំណើរការ​រថភ្លើង​ដឹក​អ្នកដំណើរ​ជាង ២ ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​នៅ​លើ​ផ្លូវ​ឆ្ងាយ​និង​ជាយក្រុង​ពី​ស្ថានីយ​ចំនួន ៧.៣៤៩ ទូ​ទាំង​ប្រទេស​ឥណ្ឌា​។ ការ​ចាក់សោ ឬ​ការ​បិទ​ប្រទេស មិន​ដំណើរការ​ដឹក​ជ​ញ្ជួ​ន​អ្នកដំណើរ​តាម​រថភ្លើង​នេះ​បាន​បង្ក​ឲ្យ​ចម្ងាយ​ជិត ៦៧.៣៦៨ គីឡូម៉ែត្រ​នៃ​ការ​ប្រើប្រាស់​មិន​បាន​គ្រប់គ្រាន់ ។

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ