ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ផៃ ស៊ី​ផា​ន​ព័ត៌មាន​ថា​ពេល​រដ្ឋ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​កងទ័ព​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​ជា​របស់​រដ្ឋ​ជា​រឿងប្រឌិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ ស៊ី​ផា​ន បាន​ប្រកាស​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​ថា នៅ​ពេល​រដ្ឋ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​កងទ័ព​នឹង​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ ។ ការ​លើក​ឡើ​ក​ឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​នេះ បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​ដែល​ថា នៅ​ពេល​ដែល​រដ្ឋ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នោះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ ស៊ី​ផា​ន បាន​ប្រកាស​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​ថា នៅ​ពេល​រដ្ឋ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​កងទ័ព​នឹង​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ ។ ការ​លើក​ឡើ​ក​ឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​នេះ បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​ដែល​ថា នៅ​ពេល​ដែល​រដ្ឋ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នោះ កងទ័ព​នឹង​ធ្វើការ​រឹបអូស​ទ្រព្យ សម្បត្តិ​ឯកជន​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី «​វឌ្ឍនភាព និង​ទិស​ដៅ​ការងារ​បន្ដ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​» នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ឆ្នាំ​២០២០ នា​ទីស្តីការ​គណៈ រដ្ឋមន្ត្រី​លោក​ផៃ ស៊ី​ផា​ន​បាន​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា ជា​ព័ត៌មាន​ប្រឌិត និង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន ។ លោក​បាន​បញ្ជាក់​ថា​៖« កម្ពុជា​ជា​ប្រទេស​មាន​នីតិរដ្ឋ ដូច្នោះ​កម្ពុជា​ត្រូវ​តែ​មានច្បាប់ ។ ជាក់ស្តែង​ការ​រៀបចំ​ច្បាប់​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន​ដែល​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​រៀបចំ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កាលៈទេសៈ​ដែល​តម្រូវ​ឲ្យ​មានច្បាប់​ដើម្បី​ធ្វើការ​គ្រប់គ្រង ។ ដោយឡែក​ចំពោះ​ការ​អនុវត្ត​ច្បាប់​ពី​ការ គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ គឺ​រដ្ឋ​មិន​ធ្វើការ​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​មក​ដាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដូច​ការ​លើក​ឡើង​របស់​មតិ​មួយ​ចំនួន​នោះ​ទេ​»​។

លោក​បាន​សង្កត់ធ្ងន់​ថា ការ​បង្កើត​ច្បាប់​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ គឺ​មិនមែន​បង្កើត​ឡើង​ផលប្រយោជន៍​នាយក​រដ្ឋមន្ត្រី​កម្ពុជា​តែ​ម្នាក់ឯង​នោះ​ទេ ។ ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន​ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​រដ្ឋសភា​ហើយ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​នេះ ។

ឯកសារ​នៃ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ស្ថិត​នៅ​ក្នុង​គ្រាអាសន្ន​ក្រៅផ្លូវការ ដែល​ត្រូវ​បាន​ចែកចាយ លើ​បណ្តាញ​សង្គម ឱ្យ​ដឹង​ថា​សេចក្តីព្រាងច្បាប់​នេះ មាន​៥​ជំពូក និង​មាន​១១ មាត្រា ។ ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​កំណត់​អំពី​បែបបទ នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការ ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ និង​គ្រោះថ្នាក់​ព្រមទាំង​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត​ខុស​ភាព​របស់​ប្រជាពលរដ្ឋ និង​ការពារ​ទ្រព្យសម្បតិ្ត ព្រម​ទាំ​បរិស្ថាន​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ