ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ឆ្លង​ដល់​មនុស្ស​ជាង​១,១៦​​លាន​នាក់ អេ​ស្ប៉ា​ញ​ឆ្លង ​និង​បាត់​​បង់​ជីវិត​​​ច្រើន

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ យោង​តាម​ការ​រាប់របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដោយ​ពឹង​លើ​ប្រភព​ផ្លូវ​ការណ៍​ថា គិត​មក​ដល់​ថ្ងៃ​ទី​៤ ខែមេ​សា ចំនួន​អ្នក​ឆ្លង​វីរុស COVID-19 បាន​កើនលើស​ពី​១,១៦​​លាន​នាក់…

ប្រទេស​អេ​ស្ប៉ា​ញ ៖ យោង​តាម​ការ​រាប់របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដោយ​ពឹង​លើ​ប្រភព​ផ្លូវ​ការណ៍​ថា គិត​មក​ដល់​ថ្ងៃ​ទី​៤ ខែមេ​សា ចំនួន​អ្នក​ឆ្លង​វីរុស COVID-19 បាន​កើនលើស​ពី​១,១៦​​លាន​នាក់ ក្នុង​នោះ​បាត់​បង់​ជីវិត​​៦៣.៤៣៧​នាក់ ក្នុង​ប្រទេស​ និង​ដែនដី​ចំនួន​១៩០​លើ​ពិភពលោក ។

អឹ​រ៉ុ​ប​ជា​ទ្វីប​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ៖
ដោយ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​មាន​ដល់​ជាង​៤៥.០០០នាក់ ហើយ​អ៊ី​តា​លី​ជាមួយ​អ្នក​​បាត់​បង់​ជីវិត​​១៥.៣៦២​នាក់ និង​អេ​ស្ប៉ា​ញ​មាន​អ្នក​​បាត់​បង់​ជីវិត​​១១.៧៤៤​នាក់ នៅ​តែ​ជា​ប្រទេស​ដែល​មាន​អ្នក​បាត់​បង់​ជីវិត​​​ច្រើន​ជាងគេ​បំផុត​នៃ​ពិភពលោក ។

អេ​ស្ប៉ា​ញ​មាន​អ្នក​ឆ្លង​១២៦.៧ ៣៦​នាក់
នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក PEDRO SANCHEZ អះអាង​នា​ថ្ងៃ​ទី​៤​មេ​សា​ថា លោក​នឹង​ស្នើ​ពន្យារ​ពេល​ការ​ប្រកាស​អាសន្ន​រហូត​ដល់ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​២៥​មេ​សា ដើម្បី​ទប់​ការឆ្លង​រាលដាល​នៃ​វីរុស ។ ក្នុង​សន្និសីទ​សារព័ត៌មានមួយ​តាម​ទូរទស្សន៍ លោក SANCHEZ ពន្យល់
ថា នោះ​ជា​ការ​សម្រេចចិត្ត​ដ៏​លំបាក​ដោយ​លោកអះអាង​ថា ចំនួន​អ្នក​ឆ្លង​វីរុស​បាន​ឡើង​ដល់​១២៦.៧៣៦​នាក់​រួច​ចំនួន​អ្នក​ស្លាប់​បាន​ឡើង​ដល់​១១.៧៤៤​នាក់ ។

តួលេខ​របស់​ក្រសួងសុខាភិបាល​ក៏​បង្ហាញ​ផង​ដែរ​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ហាក់​មានការ​ថយ​ចុះ​រយៈពេល​២​ថ្ងៃ​។ ការ​ប្រកា​សភាព​អាសន្ន​នៅ​អេ​ស្ប៉ា​ញ​បាន​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​១៥ មីនា​មក ។

អ៊ី​តា​លី​ឆ្លង​ច្រើន​ពេក​ប្រើ​រ៉ូ​បូ​ជួយ
បណ្ដា​រ៉ូ​បូ​ត្រូវ​បាន​ប្រើ​ជា​ជំនួយការ​ដែល​មិនចេះ​ហត់នឿយ រួច​ពួក​វា​ក៏​មិន​ឆ្លង​វីរុស​ដែរ ។ ដូច្នេះ​ប្រមុខ​ផ្លែ​ក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ CIRCOLO DE VARESE ភាគ​ខាងជើង​អ៊ីតា​លី
ដែល​មាន​អ្នកជំងឺ​ហូរ​ចូល​យ៉ាង​គំហុក បាន​បង្កើនចំនួន​រ៉ូ​បូ ។ បញ្ជា​ពី​ចម្ងាយ​រ៉ូ​បូ​៦​គ្រឿង​ត្រូវ​បាន​មន្ទីរពេទ្យ​នេះ​ទទួល ហើយ​កំពុង​តែ​បម្រើ​បណ្ដា​អ្នកជំងឺ​យ៉ាង​សកម្ម ដោយ​ចេះ​ប្រើ​បណ្ដា​ឧបការ​ណ៍​ជួយ​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ ដែល​ស្ថិតក្នុង​ភាព​ដុនដាប ។ រ៉ូ​បូ​មួយ​ចំនួន​មាន​ពណ៌​ស​បំពាក់​ដោយ​អេ​ក្រង់​និង​បណ្ដា​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ ។

ក្រុម​គ្រូពេទ្យ​និង​បណ្ដា​គិលានុប្បដ្ឋាកនៃ​មន្ទីរពេទ្យ​នេះ​អាច​ការពារ​ខ្លួន​និង​សន្សំ​សំចៃបណ្ដា​ឧបករណ៍​ការពារ ។ ម្យ៉ាងទៀត​តាម​បណ្ដាគ្រូពេទ្យ​ថា រ៉ូ​បូ​តូច​ៗ​ទាំងនេះ​រហូត​ដល់​អាច​ជួយ​លើកទឹកចិត្ត​អ្នកជំងឺ​ឲ្យ​សើច​ទៀត​ផង ។

យោង​តាម​វិទ្យាស្ថាន​សុខាភិបាល​ជាន់ខ្ពស់​អ៊ី​តា​លី​ថា​ជាង​១០%​នៃ​អ្នក​ឆ្លង​វីរុស​ដែល​ជំរឿន​ឃើញ​ក្នុង​ប្រទេស​ជា​ផ្លូវការ គឺជា​បុគ្គលិក​សុខាភិបាល ។ គ្រូពេទ្យ​អ៊ីតា​លី​ដល់​ទៅ​៧០​នាក់​​បា​ន​បាត់​បង់​ជីវិត​​តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​ក្នុង​ប្រទេស​មក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ