ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ពាក់កណ្តាល​បានជា​សះស្បើយ ខ​ណៈគ្មាន​ករណី​ថ្មី​ថ្ងៃនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល​បានអោយ​ដឹង​នៅ​ថ្ងៃនេះ​ថា​ អ្នកជំងឺ​កូ​វី​ដ​១៩​ចំនួន​ជិត​ពាក់កណ្តាល​ក្នុង​ចំណោម​អ្នកជំងឺ​១១៤​នាក់​បានជា​សះស្បើយ​គិត​ត្រឹម​ថ្ងៃ​ទី​៤ ​ខែមេសា បន្ទាប់​ពី​មាន​អ្នកជា​សះស្បើយ​ម្នាក់​ទៀត​។ ក្រសួង​បានអោយ​ដឹង​ថា​ ពុំ​មាន​ករណី​ថ្មី​ត្រូវ​បាន​រក​ឃើញ​ឡើយ ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ​ម្នាក់ ដោយ​ធ្វើ​អោយ​ចំនួន​អ្នកជា​សះស្បើយ​ឡើង​ដល់​៥០​នាក់…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល​បានអោយ​ដឹង​នៅ​ថ្ងៃនេះ​ថា​ អ្នកជំងឺ​កូ​វី​ដ​១៩​ចំនួន​ជិត​ពាក់កណ្តាល​ក្នុង​ចំណោម​អ្នកជំងឺ​១១៤​នាក់​បានជា​សះស្បើយ​គិត​ត្រឹម​ថ្ងៃ​ទី​៤ ​ខែមេសា បន្ទាប់​ពី​មាន​អ្នកជា​សះស្បើយ​ម្នាក់​ទៀត​។

ក្រសួង​បានអោយ​ដឹង​ថា​ ពុំ​មាន​ករណី​ថ្មី​ត្រូវ​បាន​រក​ឃើញ​ឡើយ ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ​ម្នាក់ ដោយ​ធ្វើ​អោយ​ចំនួន​អ្នកជា​សះស្បើយ​ឡើង​ដល់​៥០​នាក់ ខ​ណៈ​​ដែល​៦៤​នាក់​ទៀត កំពុង​តែ​ទទួល​ការ​ព្យាបាល​។

ការ​ជា​សះស្បើយ​កាន់តែ​ច្រើន ការ​រក​ឃើញ​ថ្មី​ប្រចាំ​ថ្ងៃ​មាន​តិចតួច​ឬ​គ្មាន​សោះ និង​គ្មាន​អ្នក​ស្លាប់​ដោយ សារ​កូ​វី​ដ​១៩ ជា​សញ្ញា​ដំបូង​នៃ​ជោគជ័យរ​បស់​​កម្ពុជា​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​។

ប៉ុន្តែ​សម្តេច​តេ​ជោ​បាន​ព្រមាន​ថា​យើង​ត្រូវ​តែ​ប្រយ័ត្ន​ដើម្បី​កុំអោយ​ប្រជាជន​កម្ពុជា​ណា​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​នេះ​។

សម្តេច​តេ​ជោ​ក៏​បាន​ប្រកាស​ការ​ត្រៀម​កាន់តែ​ខ្លាំង​សម្រាប់​ករណី​អាក្រក់​ដែល​អាច​កើត​មាន​ដោយ​បាន​ណែនាំ​អោយ​មានការ​ស្តុក​ម៉ាស​មុខ​ដល់​១០​លាន​ម៉ាស អាល់កុល​មួយ​លាន​លី​ត្រ ការ​យកចិត្ត​ទុក ដាក់​កាន់តែ​ខ្លាំង​ដល់​គ្រូពេទ្យ និង វិធា​នា​ការ​ស្តុក​ស្បៀង​កាន់តែ​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ