អា​មេ​រិ​ក​ស្លាប់​ជិត​១៥០០​នាក់​ក្នុង​មួយ​ថ្ងៃច្រើន​បំផុត​ក្នុង​លោក


អា​មេ​រិ​កបាន​មាន​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន​រហូត​ដល់ ៣០០០០ និង​អ្នក​ស្លាប់​រហូត​ដល់​ជិត ១៥០០​នាក់ ក្នុង​មួយ​ថ្ងៃ ។ នេះ​ជា​ចំនួន​ច្រើន​ជាងគេ​បំផុត​នៃ​ការ​ស្លាប់ និង​អ្នកជំងឺ​ថ្មី​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ពិភពលោក​នេះ​។

សារព័ត៌មាន Chanel News Asia បាន​រាយការណ៍​នៅ​ថ្ងៃនេះ​ថា ចំនួន​អ្នក​ស្លាប់​នៅ​អា​មេ​រិ​ក​មាន​ចំនួន ១៤៨០​នាក់ តែ​ក្នុង​រយៈពេល​២៤​ម៉ោង​។ នេះ​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភពលោក ។

ចំណែក​សារព័ត៌មាន Washington Post របស់​អា​មេ​រិ​កបាន​រាយការណ៍ កាលពី​ថ្ងៃ​សៅរ៍​ថា ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​អា​មេ​រិ​កបាន​ឡើង​ជាង​២៧​ម៉ឺន​នាក់ ខណៈ​ដែល​នៅ​ក្នុង​ពិភពលោក​មាន​ចំនួន ១,១ លាន​នាក់​។

អា​មេ​រិ​កបាន​ក្លាយជា​ប្រទេស​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ហើយ​ចំនួន​អ្នក​ស្លាប់​ក៏​កាន់តែ​ច្រើន​គួរ​អោយ​បារម្ភ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ