សូម​អរគុណ​បងប្អូន​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​បាន​យកចិត្តទុកដាក់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អនាម័យ​រស់នៅ


រាជធានី​ភ្នំពេញ ៖ សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ ? សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ដែល​បាន​យកចិត្តទុកដាក់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើ​អនាម័យ​រស់នៅ​ទាំង​សម្រាប់​ខ្លួនឯង​ផង គ្រួសារ​ផង និង​សម្រាប់​សហ​គម​ទាំងមូល​ផង ។ គ្រប់​គ្នា​មានការ​យល់​ដឹង គ្រប់​គ្នា​ចូលរួម គឺ​ប្រាកដជា​ទប់ស្កាត់​បាន​នូវ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ឌ​-១៩ ជា​មិន​ខាន​។

សូម​បងប្អូន​ជនរួមជាតិ​បន្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សហការ​ជាមួយ​មន្ទីរពេទ្យ​ប្រសិនបើ​មានការ​សង្ស័យ​ណាមួយ​។ នេះ​បើ​តោង​តាម​ផេ​ក សម្តេច​តេ​ជោ ថ្ងៃ​ទី​០៤ ខែមេសា​នេះ ។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ចៀស​ផុត​ពី​ជំងឺឆ្លង​ទាំងឡាយ និង​បាន​សប្បាយ​រីករាយ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ និង​មាន​លាភ​សំណាងល្អ​ក្នុង​ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ក្នុង​ថ្ងៃ​ឆេ​ង​ម៉េ​ង​គ្រប់​ៗ​គ្នា ។ កុំ​ភ្លេច​ដុសលាង​សម្អាត​ដៃ​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​បាក់តេរី​និង​មេរោគ​ឆ្លង​ផ្សេង​ៗ​រួម​ទាំង​មេរោគ​កូ​វី​ឌ​-១៩ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ