ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងសើច​ម៉េច​បាន ស្មា​ត​ហ្វូ​ន​កាមេរ៉ា​មុខ​ទំហំ​ធំ​ជាងគេ 44MP មាន​លក់​ហើយ OPPO Reno3 តម្លៃ​ត្រឹមតែ $359 និង Reno3 Pro $599

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន OPPO ដាក់​លក់​ទូរស័ព្ទ​ពេញ​និយម​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3 កាមេរ៉ា​មុខ​ទំហំ​ធំ​ជាងគេ​រហូត 44MP តម្លៃ $359…

រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន OPPO ដាក់​លក់​ទូរស័ព្ទ​ពេញ​និយម​ស៊ែ​ល​ហ្វី​សាហាវ OPPO Reno3 កាមេរ៉ា​មុខ​ទំហំ​ធំ​ជាងគេ​រហូត 44MP តម្លៃ $359 និង OPPO Reno3 Pro កា​មេ​រ៉​ភ្លោះ​មុខ​ទម្លុះ​អេ​ក្រង់​ទំហំ 44MP+2MP តម្លៃ $599 ពិសេស​ក៏​បើក​លក់​កាស​កាលី​ប​ឥត​ខ្សែ OPPO Enco W31 តម្លៃ​ត្រឹមតែ $59 ចាប់ពី​ថ្ងៃ​ទី 02 មេ​សា​នេះ​តទៅ ដើម្បី​បំពេញតម្រូវការ​អតិថិជន ពិសេស​ជិត​ដល់​រដូវ​ចូល​ឆ្នាំ​ថ្មី​ដែល​ខិត​ជិត​ចូល​មក​ដល់ ។

https://www.youtube.com/watch?v=FpebdYVIXUY

រាល់​ការ​ជាវ Reno3 តម្លៃ 359$ ទទួល​បាន Power Bank 10000mAh និង ស៊ី​ម​ស្មា​ត​លេខ​ពិសេស Silver ជាមួយនឹង​គម្រោង Internet កញ្ចប់​ធំ​ហ្មង៎ 12 ស​ប្តា​ហ៍ និង Reno3 Pro តម្លៃ 599$ ទទួល​បានកា​តាប​ស្ពាយ​ដ៏​ស្រស់​ស្អាត ។


https://www.youtube.com/watch?v=jTAu-LP7m-c&t=7s

OPPO Reno3 ត្រូវ​បាន​រចនា​ឡើង​ដ៏​ស្រស់​ស្អាត មាន​ពីរ​ពណ៌​គឺ ពណ៌​ខ្មៅ​បែក​ខៀវ (Midnight Black) និង ពណ៌​គុ​ជ Sky White)​ត្រូវចិត្ត​យុវវ័យ​សម័យ​ថ្មី​ដែល​សម្ភារ​និយម ឡើង​ស៊េរី ដូរ​ទូរ​សព្ទ័​ញឹក​តាម​សម័យកាល ។ វា​មាន​កាមេរ៉ា​មុខ​ស៊ែ​ល​ហ្វី​ធំ​ជាងគេ​រហូត​ដល់ 44MP ជាមួយនឹង​មុខងារ Ultra Night Selfie សម្រាប់​ថត​ស៊ែ​ល​ហ្វី​បាន​ស្អាត​ច្បាស់​ពេញចិត្ត​គ្រប់​ប៉ុស្តិ៍ ពិសេស​ពេល​យប់​ថត​ឥត​ល្ហែ លែង​បារម្ភ ថា​ខ្មៅ រឺ​មិន​ច្បាស់ រឺ​មិន​ស្អាត​ហើយ ។

https://www.youtube.com/watch?v=z13fWWuncwQ&t=14s

OPPO Reno3 បំពាក់​កាមេរ៉ា​ក្រោយ 4​គ្រាប់ ថត​បាន​រហូត​ដល់ 108MP ដែល​កាមេរ៉ា​ទី 1 មាន​ទំហំ 13MP មាន​កម្រិត f/2.4 ជា​ប្រភេទ Telephoto Lens សម្រាប់​ថត​ហ្សូ​ម ។ វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថត​ហា​យ​ប្រី​ត​ហ្សូ​ម​បាន 5​ដង និង​ថត​ឌី​ជី​ថ​ល​ហ្សូ​ម​បាន 20​ដង សម្រាប់​ការ​ថតរូប​បាន​កាន់តែ​ឆ្ងាយ​។ កាមេរ៉ា​ទី 2 មាន​ទំហំ 48MP ជា​កាមេរ៉ា​មេ​ដែល​មាន​សមត្ថភាព​ផ្តិត​យក​រូបភាព​បាន​យ៉ាង​ច្បាស់​គ្រប់​ប៉ុស្តិ៍ ស្អាត​គ្រប់ពេល មិន​ថា​ព្រឹក ថ្ងៃ យប់ ។ ជាមួយនឹង​បច្ចេកវិទ្យា​គណនា​ប្លង់​រូបភាព Ultra HDR និង Super-Resolution ធ្វើ​ឲ្យ​វា​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​រូបភាព​ទំហំ​រហូត​ដល់​ទៅ 108MP ថត​ច្បាស់​ដិត​គ្រប់​ចំណុច ។ កាមេរ៉ា​ទី 3 មាន​ទំហំ 8MP សម្រាប់​ថត​ប្លង់​ទូលាយ​រហូត​ដល់​ទៅ 119​ដឺ​ក្រេ អាច​ថតរូប​មនុស្ស​ឃើញ​ជើង​ស្រ​ឡូ​ន ខ្ពស់​ស្អាត ថតរូប​ជួបជុំ​ក្រុម​គ្រួសារ​មិន​ចាំបាច់​ដើរ​ថយក្រោយ ថត​ទេសភាព​បាន​កាន់តែ​ទូលាយ​ពេញភ្នែក និង សម្រាប់​ថតរូប​ជិត​ៗ​បែប​ម៉ា​ក្រូ 3cm បាន​យ៉ាង​ល្អ​ស្អាត​កប់​ចិត្ត​តែ​ម្តង ។ កាមេរ៉ា​ទី 4 មាន​ទំហំ 2MP សម្រាប់​ជំនួយ​ដល់​ការ​ថត​បែប​ស​ខ្មៅ ។

ជាង​នេះ​ទៅ​ទៀត​ក៏​បំពាក់​មុខងារ​ល្អ​ៗ​មួយ​ចំនួន​ដូច​ជា Ultra Dark Mode 2.0 សម្រាប់​ជំនួយ​ដល់​ការ​ថត​នៅ​កន្លែង​ងងឹត​ខ្លាំង រឺ​ស្ទើ​ពន្លឺ អោយ​កាន់តែ​ច្បាស់​ស្អាត មុខងារ Video Bokeh សម្រាប់​ថត​វី​ដេ​អូ​ព្រាល​ផ្ទៃ​ខាងក្រោយ ថត​វី​ដេ​អូ​កម្រិត 4K និង Ultra Steady Video 2.0 សម្រាប់​ជំនួយ​ដល់​ការ​ទប់​លំនឹង​វី​ដេ​អូ​កាន់តែ​ប្រសើរ ដែល​មុខងារ​ទាំង​អស់នេះ​សុទ្ធសឹងតែ​ជា​មុខងារ​ដែល​បំពាក់​លើ​ទូរស័ព្ទ​តម្លៃ​ខ្ពស់ ។ OPPO Reno3 រួម​មក​ជាមួយនឹង​ប្រព័ន្ធ​ដំណើរ​ដោយ Android 10 ជាមួយ​ផ្ទៃ​បង្ហាញ​ជំនាន់​ចុង​ក្រោយ ColorOS7 ពិសេស​មាន​រ៉េ​ម 8GB មុខ​ងរ Game Space និង​អង្គ​ផ្ទុក​ទិន្នន័យ 128GB ទំហំ​ថាមពល​ថ្ម 4025mAh អម​ជាមួយនឹង បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC3.0 Flash Charge ប្រើប្រាស់​ស៊ី​ម​បាន 2 និង​មាន​រន្ធ​សម្រាប់​បន្ថែម Micro SD Card ខាងក្រៅ​ដល់ 256GB មាន​មុខងារ​កាត់ត​វី​ដេ​អូ Soloop ជំនាន់​ថ្មី 2.0 និង មុខងារ Multi-User ទូរស័ព្ទ​មួយ ជាមួយ​គណនី 5 ។

ចំណែក OPPO Reno3 Pro ជា​ស្មា​ត​ហ្វូ​ន​ថតរូប​ស៊ែ​ល​ហ្វី​ល្អ​ឯក​ទំហំ​ធំ​ជាងគេ​រហូត​ដល់ 44MP+2MP (​កាមេរ៉ា​ទម្លុះ​អេ​ក្រង់​ភ្លោះ​) ជាមួយនឹង​អេ​ក្រង់​ធំ​ច្បាស់​ត្រជាក់​ភ្នែក​បែប​ធម្មជាតិ​ទំហំ 6.4” Super AMOLED លាត​ពេញ ជាមួយនឹង​កាមេរ៉ា 4​គ្រាប់ 13MP+ 64MP+ 8MP+2MP ថតរូប​ច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍​គ្រប់ពេល​។ OPPO Reno3Pro បំពាក់​មក​ជាមួយ​បន្ទះ​ឈី​ប​ខ្លាំង MediaTek Helio P95 ដំណើរការ Android 10 ជាមួយ​ផ្ទៃ​បង្ហាញ​ជំនាន់​ចុង​ក្រោយ ColorOS7 ដែល​កាន់តែ​សាមញ្ញ​ងាយស្រួល​ប្រើ ជាមួយនឹង​ពណ៌​ប៊ូ​តុង ងាយស្រួល​ប្រើ ជាមួយនឹង​ថាមពល​ថ្ម​ធំ​ទំហំ 4025mAh បំពាក់​ប​ច្ចក​វិទ្យា​សាក​ថ្ម​លឿន​នោះ​លឿន VOOC4.0 (30W) Flash Charge សាក​តែ​20​នាទី បាន 50% ប្រើ​បាន​មួយ​ថ្ងៃ ។ Reno 3Pro មាន​រ៉េ​ម 8GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ធំ 256GB អស់​បារម្ភ​ពី​ការ​រក្សា​ទិន្នន័យ ដូច​ជា​រូបភាព វី​ដេ​អូ តន្ត្រី ខ្សែភាពយន្ត APP រឺ Games បាន​យ៉ាងច្រើន ជាមួយនឹង​ល្បឿន​ដំណើរការ​មាន​ភាព​រលូន​ល្អ គ្មាន​ភាព​រអាក់រអួល ដោយ​ទំហំ​នឹង​ល្បឿន​ស្មើនឹង​លំដាប់​ស្មា​ត​ហ្វូ​ន​កំពូល​ៗ​ថ្លៃ​ៗ ។

សរុប​មក​ជ្រើសរើស​យក ទូរស័ព្ទ OPPO Reno3 ដែល​ស្តេច​ស៊ែ​ល​ហ្វី​ជាមួយនឹង​សករាជ​ជំនាន់​ថ្មី​នៃ​អ្នកឯកទេស​ស៊ែ​ស​ហ្វី​សាហាវ​ទំហំ​ធំ​ជាងគេ រហូត​ដល់ 44MP តម្លៃ 359$ និង OPPO Reno3 Pro ទំហំ 44MP+2MP ពិតជា​មិន​ស្តាយ​លុយ​ព្រោះ​បាន​ទាំង​ស្មា​ត​ហ្វូ​ន​ថតរូប​ស្អាត​គ្រប់ពេល​គ្រប់​ប៉ុស្តិ៍ ចំណេញ​ទាំង​កាដូ និង​ការ​ធានា​លើ​គ្រឿង​ម៉ាស៊ីន​ទូរស័ព្ទ​ពេញ​មួយ​ឆ្នាំ និង​សេវា​ជួសជុល​ទូរស័ព្ទ​រហ័ស​ទាន់ចិត្ត​ត្រឹមតែ​រយៈពេល​1​ម៉ោង​នៅ​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO ទាំង 11 សាខា​ទូ​ទាំង​ប្រទេស ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ