ញូ​វ​យ៉​ក​អា​មេ​រិ​ក​ត្រូវ​កូ​វី​ដ១៩ ​ធ្វើបាប​ធ្ងន់​ជាង​ប្រទេស​ចិន​ទាំងមូល


រដ្ឋ​ញូ​វ​យ៉​ក​នៃ​ប្រទេស​អា​មេ​រិ​ក​មិន​ត្រូវ​តែ​មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ​ច្រើន​ជាងគេ​ នៅ​អា​មេ​រិ​ក​ទេ​។ ប៉ុន្តែ​ចំនួន​អ្នកជំងឺ​នៅ​រដ្ឋ​នេះ​បាន​ឡើង​ដល់​ចំនួន​ជាង​១​សែន​នាក់​ដោយ​ច្រើន​ជាង​ប្រទេស​ចិន​ទាំងមូល​ដែល​មាន​ត្រឹមតែ​ជាង​៨​ម៉ឺ​នាក់​ ។

សេចក្តីរាយការណ៍​ព័ត៌មាន​CNN របស់​អា​មេ​រិ​ក​និយាយ​ថា​គិត​ត្រឹម​ថ្ងៃ​សុក្រ ញ៉ូ​វ​យ៉​ក​មាន​អ្នកជំងឺ​កូ​វី​ដ ១៩​ចំនួន​ជាង​១​សែន​នាក់ និង អ្នក​ស្លាប់​ជិត​៣០០០​នាក់ ​។ ចំណែក​ប្រទេស​ចិន​វិញ​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​តែ​ជាង​៨​ម៉ឺន​នាក់​ប៉ុណ្ណោះ​។

គិត​មក​ត្រ​ម​ថ្ងៃ​ទី​៤​ខែមេសា​នេះ ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩​នៅ​លើ​ពិភពលោក​បាន​ឡើង​ដល់​ជិត​១ ១០០ ០០០​នាក់​នាក់​ហើយ​ខ​ណះ​ដែល​អ្នក​ស្លាប់​ជិត​៦​ម៉ឹ​ន​នាក់​។

ចំណែក​នៅ​អា​មេ​រិ​ក​វិញ ​គឺ​មាន​អ្នកជំងឺ​កូ​វី​ដ​ឡើង​ជិត​៣០​ម៉ឺន​នាក់ ចំណែក​អ្នក​បាត់បង់​ជីវិត​មាន​ជាង​៧ ពាន់​នាក់​៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ