ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​សំណល់​ស្អុយរលួយ​ជា​និមិត្ត​សញ្ញា​​​ផ្សារ​ដងទង់ ក្រុមហ៊ុន​ប្រមូល​សំរាម​​ឆ្លើយ​យករួចខ្លួន

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកោះកុង ៖ សំរាម​គឺជា​ប្រភព​នៃ​ការ​ចម្លងរោគ​តាម​រយៈ​សត្វ​រុយ​ទៅ​លើ​ចំណីអាហារ​ផ្សេង​ៗ​។ និង​ជា​ប្រភព​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក្នុង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​បរិវេណ​ទីផ្សារ នោះ​ដែរ​។ ផ្សារ​ដងទង់ គឺជា​ផ្សារ​ដ៏​ធំ​មួយ​នៅ​ចំ​កណ្ដាល​ទីរួមខេត្ត​កោះកុង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ…

ខេត្តកោះកុង ៖ សំរាម​គឺជា​ប្រភព​នៃ​ការ​ចម្លងរោគ​តាម​រយៈ​សត្វ​រុយ​ទៅ​លើ​ចំណីអាហារ​ផ្សេង​ៗ​។ និង​ជា​ប្រភព​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក្នុង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​បរិវេណ​ទីផ្សារ នោះ​ដែរ​។

ផ្សារ​ដងទង់ គឺជា​ផ្សារ​ដ៏​ធំ​មួយ​នៅ​ចំ​កណ្ដាល​ទីរួមខេត្ត​កោះកុង ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ក៏​ប៉ុន្តែ​ផ្សារ​មួយ​នេះ​បើ​យើង​ចោល​ភ្នែក​ក្រឡេក​មើល​ជុំវិញ​បរិ​វេណ​ទីផ្សារ​ទាំងមូល គេ​បាន​សង្កេត​ឃើញ​ថា បញ្ហា​កាក​សំណល់​ស្អុយរលួយ​ដែល​នៅ​ពាស​វាល​ពាស​កាល ដែល​បញ្ជាក់​ថា មិន​បាន​យកចិត្តទុកដាក់​ពី​សំណាក់​អ្នកម៉ៅការ​ទីផ្សារ​នោះ​សោះ ។

ទាក់ទង​ទៅ​នឹង​ការ​សំណល់​ស្អុយរលួយ និង​បញ្ហា​សណ្ដាប់ធ្នាប់​ចរាចរណ៍​ជុំវិញ​បរិវេណ​ទីផ្សារ​ដងទង់​នោះ លោកស្រី ស៊ី​ណាត ក្នុង​នាម​ជា​ប្រធាន​ម៉ៅ​ការ​ទីផ្សារ​ដងទង់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ឱ្យ​ដឹង​ថា ចំពោះ​កាក​សំណល់​ផ្សេង​ៗ​នៅ​ជុំវិញ​ទីផ្សារ​ដងទង់​នោះ គឺ​លោកស្រី​បាន​ប្រគល់​សិទ្ធិ​ម៉ៅ​ការ​ជូន​ក្រុមហ៊ុន​ប្រមូល​កាក​សំណល់ រិ​ទ្ធី​មាស ប្រចាំ​ក្រុង​ខេ​មរ​ភូ​មិន​រួចរាល់​អស់ហើយ ព្រមទាំង​មាន​កិច្ចសន្យា​ទៀត ដូច្នេះ​កាតព្វកិច្ច​ក្នុង​ការ​ប្រមូល​កាក​សំណល់ គឺ​ក្រុមហ៊ុន​រិ​ទ្ធី​មាស ជា​អ្នក​ទទួលខុសត្រូវ​លើ​កាក​សំណល់​ទាំងស្រុង ។

លោកស្រី​បន្ត​ថា ហើយ​ចំណែកឯ​សណ្ដាប់ធ្នាប់ ចរាចរណ៍ ការ​ចត​យានយន្ត​គ្រប់​ប្រភេទ​និង​ការ​តាំង​លក់ទំនិញ​ផ្សេង​ៗ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជុំវិញ​បរិវេណ​ផ្សារ​ដងទង់ ជា​ញឹកញាប់​លោកស្រី​តែង​តែ​ចុះ​ទៅ​រៀបចំ​ជា​ហូរហែ​ក៏ ប៉ុន្តែ​នៅ​ពេល​ដែល​លោកស្រី​មិន​នៅ​ត្រូវ​បាន​អាជីវករ និង​អ្នក​ចត​យានយន្ត​នៅ​តែ​ផ្គើន​ដដែល ។ លោកស្រី​មិនដឹង​ជា​ធ្វើ​យ៉ាងដូចម្ដេច បើ​ធ្វើ​ខ្លាំង​ពេក​ទៅ អាច​នឹង​ប៉ះពាល់​ដល់​ជីវភាព​នៃ​ការ​លក់ដូរ​របស់​អាជីវករ និង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ ដែល​បាន​ទៅ​ទិញ​គ្រឿង​ឧបភោគបរិភោគ​ពី​ដងទង់​នោះ​។

លោក​រិ​ទ្ធី តំណាង​ឲ្យ​ក្រុមហ៊ុន​ប្រមូល​កាក​សំណល់​រិ​ទ្ធី​មាស បាន​លើក​ឡើង​ឲ្យ​ដឹង​ថា ចំពោះ​ការ​ប្រមូល​កាក​សំណល់​ផ្សេង​ៗ​នៅ​ជុំវិញ​បរិវេណ​ទីផ្សារ​ដងទង់​នោះ គឺ​លោក​បាន​ប្រាប់​ដល់​ប្រធាន​ទីផ្សារ និង​អាជីវករ​ទូទៅ​ទៅ​ប្រមូល​កាក​សំណល់​ដោយ​វេច​ខ្ចប់​ដាក់​ថង់​ឱ្យ​បាន​ត្រឹមត្រូវ ទើប​ក្រុមហ៊ុន​ប្រមូល​កាក​សំណល់​ប្រមូល​ជូន ក៏​ប៉ុន្តែ​បើ​កាក​សំណល់​នៅ​ពាស​វាល​ពាស​កាល ក្រុមហ៊ុន​មិន​បាន​ប្រមូល​ជូន​នោះ​ឡើយ ព្រោះ​នេះ​ជា​កាតព្វកិច្ច​របស់​ម្ចាស់​ទីផ្សារ​។

លោក ឆេ​ង សុវណ្ណ​ដា លោក​បាន​មាន​ប្រសាសន៍​ថា ចំពោះ​រឿង​កាក​សំណល់​ស្អុយរលួយ​និង​សណ្ដាប់ធ្នាប់​ការ​ចត​យានយន្ត​នៅ​ទីផ្សារ​ដងទង់​នេះ លោក​នឹង​ធ្វើការ​កោះហៅ​ប្រធាន​ផ្សារ និង​អ្នកម៉ៅការ​ប្រមូល​កាក​សំណល់ ដើម្បី​មក​សម្របសម្រួល​គ្នា​ឱ្យ​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ចៀសវាង​ការ​រិះគន់​ផ្សេង​ៗ​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​។ ដោយ ៖ សំបូរ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ