ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ផ្តល់​លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ភ្ជាប់​ខ្សែ​ច្រវាក់​ផលិត កម្ម​ទៅ​ក្នុង​តំបន់ និង​ពិភពលោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ក្នុង បរិបទ​សកលភាវូបនីយកម្ម បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្រៅពី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ បាន ផ្តល់​លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ភ្ជាប់​ទៅ​និង​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ ខ្លួន​នៅ​ថ្នាក់​តំបន់ និង​សកល…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ក្នុង បរិបទ​សកលភាវូបនីយកម្ម បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្រៅពី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ បាន ផ្តល់​លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​អាច​ភ្ជាប់​ទៅ​និង​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ ខ្លួន​នៅ​ថ្នាក់​តំបន់ និង​សកល ស្រប​ពេល​ដែល​រាជ​រដ្ឋ​ភិ​បាល​ចាត់​ទុក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ឌី​ជី​ថ​ល​ជា​វិស័យ​អាទិភាព​យ៉ាង​សំខាន់​បំផុត​មួយ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ដូច​ជា​មាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ។

អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មាន​ប្រសាសន៍​ក្នុង​ពិធី ផ្ទេរ និង​ប្រគល់​តំណែង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍​កាលពី​ថ្ងៃ​ទី ២​ខែមេសា ឆ្នាំ ២០២០​នេះ​ថា ក្នុង​បរិបទ​សកលភាវូបនីយកម្ម និង​សមាហរណកម្ម បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដែល​ជា​ស្នូល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ កំពុង តែ​ក្លាយជា​កាតាលីករ​ថ្មី​មួយ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាម​រយៈ​ការ​ចូលរួម​បង្កើន ផលិតភាព និង​ប្រសិទ្ធភាព​ការងារ ការ​ផ្តល់​លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង ស្រុក អាច​ភ្ជាប់​ទៅ​នឹង​ខ្សែ​ច្រវាក់​ផលិត កម្ម​តំបន់ និង​សកល ក៏​ដូច​ជា​ការ​ស្វែងរក​ភាព​ច្នៃ ប្រឌិត​ក្នុង​ផលិតកម្ម​ទំនិញ និង​សេវាកម្ម ។

លោក​ឧបនាយករដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា ជា​ការ​ពិត សក្តានុពល​នៃ​បច្ចេកវិទ្យា​ថ្មី​ៗ​នេះ​អាច ជំរុញ និង​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​តាម​រយៈ​ការ​ជំរុញ​ភាព​ក្រ​កួត​ប្រជែង និង​ផលិតភាព​សេដ្ឋកិច្ច និង​ការ​ផ្តល់​កាលានុវត្តភាព​សម្រាប់​ព​ន្លឿ​ន​កិច្ច​អភិវឌ្ឍ​ជា​រួម ដើម្បី សម្រេច​នូវ​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។ ក្នុង​ន័យ​នេះ​រាជរ​ដ្ឋា​ភិ បាល​កម្ពុជា​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ជា​វិស័យ អាទិភាព​យ៉ាង​សំខាន់​បំផុត​មួយ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ដូច​ជា​មាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន មាន​ប្រសាសន៍​បន្ថែម​ថា «​ជា​ទស្សនៈ​រួម​របស់ ខ្ញុំ ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ល​ត្រូវ​ផ្តោត​លើ​គោលបំណង​ជា​អាទិភាព​ដ៏​សំខាន់​មួយ គឺ​ការ កសាង​រដ្ឋាភិបាល​រឹង​មាំ ឆ្លាត​វៃ និង​ស្អាតស្អំ លើ​មូលដ្ឋាន​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី ថ​ល​ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​អាច​បំពេញ​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិ សិទ្ធ​ភាព​ជា​ស្នូល និង​ថ្នាល​សម្រាប់​ការ​កសាង​សេដ្ឋកិច្ច​ឌី​ជី​ល​ដែល​ក្រសោប​បន្ថែម​នូវ សមាស​ភាគ ២ ដ៏​សំខាន់​ទៀត​ពីលើ E-Government នោះ​គឺ E-People និង E-Business ។

ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​របៀបវារៈ ២ ជា​សំខាន់ គឺ​ទី ១- ការ​ធ្វើ​ទំ នើ​ប​ភាវូបនីយកម្ម​ប្រព័ន្ធ​អភិបាលកិច្ច​តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ជា​ឧបករណ៍​នៅ​ក្នុង​ការ​ជំរុញ​កិច្ចការ​កែទម្រង់​របស់​រាជរដ្ឋាភិបាល លើ​គ្រប់​ការដ្ឋាន​ទាំងអស់​ឱ្យ​មាន វឌ្ឍនៈភាព​កាន់តែ​លឿន និង​ទី ២-​ការ​រៀបចំ​បង្កើត​បរិយាកាស​ប្រកបដោយ​បរិ​យា​ប័ន្ន​មួយ ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព របស់​អាជីវកម្ម​ក្នុង​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ចជាតិ និង​លើក​ស្ទួយ​គុណភាព​នៃ​ការ​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​សង្គម​ជាតិ​» ។

លោក​ឧបនាយករដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ខ្ញុំ​សូម​លើក​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​រំលេច ឱ្យ​ឃើញ​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​នៅ​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​ស្ថាប័នរដ្ឋ ព្រម​ជាមួយនឹង​ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព​នៃ​សេដ្ឋកិច្ចជាតិ ។ តាម ការ​ចង្អុល​ណែនាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន រៀបចំ​បង្កើត​ប្រព័ន្ធ Cambodia Data Exchange Platform មួយ​ជា​យន្តការ​កណ្តាល​ស​ម្រា ប់​ផ្លាស់​ប្តូរ​ទិន្នន័យ​អន្តរក្រសួង ស្ថាប័ន ហើយ​ដាក់​ប្រើប្រាស់​គម្រោង​ចុះបញ្ជី​អាជីវកម្ម​រួម លើ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ជួយ​សម្រួលការ​រត់ការ​ចុះបញ្ជី​អាជីវកម្ម​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន ឱ្យមក​ធ្វើ​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ និង​កាត់​បន្ថយ​ពេលវេលា​នៃ ការ​រត់ការ​ពី​ច្រើន​ខែ​មក​ត្រឹម​នៅ​តែ ៨​ថ្ងៃ ។ ជាង​នេះ​ទៀត គំនិត​ផ្តួចផ្តើម​ផ្សេង​ទៀត​ក្នុង វិស័យ​អប់រំ សុខាភិបាល កសិកម្ម ធារាសាស្ត្រ អន្តោ​ប្រវេ​សន្ត៍ ទេសចរណ៍ ក៏​បាន​និង​កំពុង ស្ថិត​ក្នុង​តំណាក់កាល​អភិវឌ្ឍន៍​ហើយនឹង​ត្រូវ​បាន​យក​មក​ដាក់​អនុវត្ត​ជា​បន្តបន្ទាប់​លើ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ ។

លើស​ពី​នេះ​ការ​បង្កើត​ប្រព័ន្ធ​សេវា​ឌី​ជី​ថ​ល​នានា​នៅ​តាម​ក្រសួង ស្ថាប័ន​ក៏​បាន​បង្ហាញ​ពី តម្រូវការ​នៃ​កា​រត​ភ្ជាប់ និង​ផ្លាស់​ប្តូរ​ទិន្នន័យ​នៅ​លើ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​តែ​មួយ​ដើម្បី បម្រើ​ដល់​ការ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច ។​សំឡឹង​ឆ្ពោះទៅ​មុខ ជាមួយនឹង​ការ​រៀបចំ និង​ជំរុញ​អនុវត្ត​នៅ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​និង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថ​ល យើង​រំពឹង​ថា​ជំរុញ​លើកកម្ពស់​នូវ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ឌី​ជី​ថ​ល និង​ដើរតួ​នាទី​គន្លឹះ​នៅ​ក្នុង​ការ​បង្កើត​នៅ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​មួយ​ដ៏​រស់​រវើក​សម្រាប់ កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ