ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​អ៊ីចឹង ! មហាសេដ្ឋី​ម្នាក់​បោះបង់​ទ្រព្យសម្បត្តិ​ទាំងអស់​ហើយ​មក​រស់នៅ​លើ​កោះ​ទៅ​វិញ

4 ឆ្នាំ មុន

លោក ប្រេ​ន ហ្វ្លូ​វ​វើ (Brent Flower) ដែល​មានឈ្មោះ​ក្រៅ​ថា ហេម​មើ (Hammer) បាន​និយាយ​ថា​លោក​មាន​អារម្មណ៍​ថា​ខ្លួន​ដូច​ចេះ​ហោះហើរ​បន្ទាប់​ពី​បោះបង់​អ្វី​គ្រប់យ៉ាង​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។…

លោក ប្រេ​ន ហ្វ្លូ​វ​វើ (Brent Flower) ដែល​មានឈ្មោះ​ក្រៅ​ថា ហេម​មើ (Hammer) បាន​និយាយ​ថា​លោក​មាន​អារម្មណ៍​ថា​ខ្លួន​ដូច​ចេះ​ហោះហើរ​បន្ទាប់​ពី​បោះបង់​អ្វី​គ្រប់យ៉ាង​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។

លោក​បាន​ប្រាប់​សារព័ត៌មាន ABC ថា​លោក​មិន​បាន​ស្តាយក្រោយ​សោះឡើយ​ដែល​បាន​ដើរ​ចេញពី​អាជីវកម្ម​ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​សេដ្ឋី​មួយ​រូប​ដើម្បី​មក​រស់នៅ​ក្រោម​ដើមឈើ​លើ​កោះ​មួយ​របស់​ប្រទេស​អូស្ត្រាលី ។លោក​បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​គិត​ថា​មនុស្ស​ត្រូវការ​របស់​ច្រើន​ដើម្បី​មាន​សុភមង្គល ប៉ុន្តែ​លោក​មិន​យល់​ស្រប​នឹង​គំនិត​នេះ​ទេ ។

លោក ហេ​មើ ធំ​ដឹងក្តី​លើ​កោះ North Island នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​បាន​ក្លាយជា​អាជីវករ​មួយ​រូប​ដែល​ធ្វើ​ដំណើរ​ជំ​វុ​ញ​ពិភពលោក​ដើម្បី​កាត់​រោមជៀម​ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​សេដ្ឋី ។ប៉ុន្តែ​សម្រាប់​លោក ទ្រព្យសម្បត្តិ និង​សម្ភារៈ​មិន​បាន​នាំ​យក​នូវ​សុភមង្គល​ជូន​លោក​ទេ ។ ផ្ទុយ​មក​វិញ​លោក​គិត​ថា​វា​គ្រាន់តែ​ចាំ​ធូលី​កាន់​ប៉ុណ្ណោះ​។ មិនយូរ​ប៉ុន្មាន​លោក​ចាប់ផ្តើម​សួរ​ខ្លួនឯង​ឡើង​វិញ​ពី​គោលដៅ​ពិតប្រាកដ​ក្នុង​ជីវិត​របស់​លោក​ដែល​ធ្វើ​ឲ្យ​លោក​សម្រេចចិត្ត​ផ្ទេរ​ទ្រព្យសម្បត្តិ​ទាំងអស់​ឲ្យ​ទៅ​គូស្នេហ៍​មុន​នឹង​រត់​ចេញពីផ្ទះ​ដោយ​មាន​តែ​វ៉ា​លី​មួយ​ជាប់​ខ្លួន​ប៉ុណ្ណោះ ។

ពេល​នោះ​គឺជា​ពេល​ដែល​លោក​បាន​រៀនសូត្រ​ជា​ច្រើន​ទាំង​ពី​ការ​អប់រំ​ខ្លួនឯង និង​ពី​បណ្ណាល័យ​សាធារណៈ និង​ព្រមទាំង​បទ​ពិសោធន៍​ផង​ដែរ ។ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​មក​កាន់​កោះ​មួយ​ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​មានឈ្មោះ​ថា​Tasmania លោក​បាន​សម្រេចចិត្ត​ទៅ​រក​អ្នកជំនាញ​ឲ្យ​ជួយ​លោក ហើយ​អាជ្ញាធរ​ដែល​ជាប់​ពាក់ព័ន្ធ​បាន​ផ្តល់​ជំនួយ​ដល់​លោក​ផង​ដែរ ។ បន្ទាប់​មក​លោក​បាន​សម្រេចចិត្ត​ចូលរួម​ដល់​សង្គម​វិញ​ដូច​ជា​ជួយ​ដល់​សហគមន៍​តូច​ៗ និង​ថែម​ទាំង​ចូលរួម​ក្រុម​ការពារ​បរិស្ថាន​ដែល​មិន​រក​ប្រាក់​ចំណូល​ផង​ដែរ ។ព្រោះតែ​លោក​ជា​ជនជាតិ​នូ​វែ​ល​សេ​ឡង់ លោក​មិន​អាច​ទទួល​បាន​ជំនួយ​ច្រើន​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ឡើយ ប៉ុន្តែ​លោក​គិត​ថា​វា​ជា​រឿង​ល្អ​វិញ​ព្រោះ​លោក​មិន​ចឹ​ង​ពឹងផ្អែក​លើ​នរណា​ទេ​ព្រោះ​វា​ប្រៀប​បានជា​អន្ទាក់​មួយ ។

លោក​មាន​តែ​ដើមឈើ​មួយ​ប៉ុណ្ណោះ ដែល​លោក​សម្រាក​នៅ​ក្រោម​ជា​រៀង​រាល់​យប់​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ។ លោក​បាន​សម្រេចចិត្ត​ចាក​ចេញពី​កោះ​ខាងលើ និង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ Kangaroo នៅ​អូស្ត្រាលី​ខាងត្បូង​វិញ​ដើម្បី​ធ្វើការ​ស្ម័គ្រចិត្ត​ជួយ​កសិដ្ឋាន​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​ពេល​ថ្មី​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ