ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធី​លើកកម្ពស់​ខ្លួនឯង​ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្អប់ !

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ស្គាល់​មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​ហើយ​ដែល​ចូល​ចិត្ត​អួតអាង​ពី​ខ្លួនឯង ឬអ្វី​ដែល​ខ្លួន​មាន ។ ភាគច្រើន​មនុស្ស​ទាំងនេះ​មិន​ជំរុញ​ទឹកចិត្ត​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ទេ តែ​មាន​តែ​ទាក់ទាញ​ការ​ស្អប់​ទៅ​វិញ ។ ប៉ុន្តែ​ការ​ចង្អុលបង្ហាញ​ពី​សមត្ថភាព​ខ្លួន ឬអ្វី​ដែល​ខ្លួន​បាន​សម្រេច​កន្លង​មក​អាច​ជា​ឱកាស​មួយ​ក្នុង​ការ​រក​លុយ​បន្ថែម ។…

អ្នក​ប្រហែលជា​ស្គាល់​មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​ហើយ​ដែល​ចូល​ចិត្ត​អួតអាង​ពី​ខ្លួនឯង ឬអ្វី​ដែល​ខ្លួន​មាន ។ ភាគច្រើន​មនុស្ស​ទាំងនេះ​មិន​ជំរុញ​ទឹកចិត្ត​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ទេ តែ​មាន​តែ​ទាក់ទាញ​ការ​ស្អប់​ទៅ​វិញ ។ ប៉ុន្តែ​ការ​ចង្អុលបង្ហាញ​ពី​សមត្ថភាព​ខ្លួន ឬអ្វី​ដែល​ខ្លួន​បាន​សម្រេច​កន្លង​មក​អាច​ជា​ឱកាស​មួយ​ក្នុង​ការ​រក​លុយ​បន្ថែម ។

តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​លើកកម្ពស់​ខ្លួនឯង​ចៀសវាង​ការ​បង្ហាញ​អំនួត​លើ​ខ្លួនឯង​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​ចូល​ចិត្ត?

១. ពិនិត្យ​មើល​គោលបំណង​របស់​អ្នក
តើ​អ្នក​កំពុង​តែ​ចង់​លើកកម្ពស់​អ្វី?នរណា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​លើកកម្ពស់​នេះ? បើ​អ្នក​ចង់​ចែករំលែក​ពី​គំនិត​មួយ​ដែល​អ្នកមាន​ដែល​អាច​ជួយ​ដល់​ក្រុម​មនុស្ស​ច្រើន​នោះ អ្នក​គួរតែ​ផ្តោត​ស្មារតី​លើ​គោលដៅ​នេះ​។ ប្រសិនបើ​អ្នក​ចង់​លើកកម្ពស់​ខ្លួន និង​បទ​ពិសោធន៍​របស់​ខ្លួន​នោះ​អ្នក​គួរតែ​ផ្តោត​ស្មារតី​លើ​ជំនាញ និង​ការ​លូតលាស់​របស់​អ្នក ។

២. ចៀសវាង​ប្រើ​ពាក្យ​ដែល​បំបិទ​អ្នក​ដទៃ
មនុស្ស​ដែល​ចូល​ចិត្ត​អួតអាង​ជា​មនុស្ស​ដែល​ប្រើ​ភាសា​ដែល​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ឮ​តែ​ពី​ពួក​គេ ។ ដូច​ជា​ការ​និយាយ​ពី​ការ​ជោគជ័យ​របស់​ខ្លួន​ដោយ​មិន​លើក​ឡើង​ពី​មនុស្ស​ជុំវិញ​ខ្លួន​ដែល​បាន​ជួយ​ដល់​ពួក​គេ​ជាដើម ។ ដើម្បី​ចៀសវាង​ធ្វើ​ជា​មនុស្ស​បែប​នេះ អ្នក​គួរតែ​គិត​ពី​កិច្ចការ​ដែល​អ្នក​បាន​សម្រេច​ឡើង​វិញ​ថា​តើ​មាន​នរណា​ខ្លះ​ដែល​បាន​ចូលរួម​ជួយ​ដល់​អ្នក ។ បន្ទាប់​មក​ព្យាយាម​ចៀសវាង​ប្រើ​ពាក្យ​ថា «​ខ្ញុំ​» និង​ជំនួស​វា​ដោយ «​ពួក​យើង​» ។

៣. រៀបរាប់​ដូច​រឿងនិទាន
ការ​បកស្រាយ​ពី​ការ​សម្រេច​របស់​អ្នក​ក្នុង​ទម្រង់​ជា​រឿងនិទាន​អាច​ជួយ​ឲ្យ​អ្នក​រៀបរាប់​វា​បាន​ដ៏​គួរ​ឲ្យ​ទាក់ទាញ ។ វា​អាច​បង្ហាញ​ពី​ឧបសគ្គ​ដែល​អ្នក​បាន​ជួប​ប្រទះ និង​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​បាន​ជោគជ័យ​ជាដើម ។ កត្តា​សំខាន់​ដែល​អ្នក​ត្រូវ​ចង​ចាំ គឺ​ការ​ដាក់ខ្លួន ។ អ្នក​មិន​គួរ​កុហក​ទេ ប៉ុន្តែ​អ្នក​ត្រូវ​បង្ហាញ​ពី​សមត្ថភាព និង​តម្លៃ​ខ្លួន​ពិតប្រាកដ ។ បើសិនជា​អាច អ្នក​គួរ​រៀបចំ​ជា​ភស្តុ​តាង​បង្ហាញ​កាន់តែ​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ