ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស​មួយ​យន្តហោះចិន​ដឹក​ទៅ​បារាំង អា​មេ​រិ​ក​ស្ទាក់​ទិញ​ឲ្យ​ប្រាក់​ដល់​ដៃ តម្លៃ​ទ្វេ​ដង​(​វី​ដេ​អូ​)

4 ឆ្នាំ មុន

ប្រទេស​បារាំង​-​អា​មេ​រិ​ក ៖ មន្ត្រី​បារាំង​មួយ​រូប បាន​ថ្លែងប្រាប់​សារព័ត៌មាន RT ថា អា​មេ​រិ​កបាន​ស្ទាត់​ទិញ​ម៉ាស ប្រមាណ​៦០​លាន​ម៉ាស នៅ​ក្នុង​អាកាសយានដ្ឋាន ក្នុង​ពេល​ដែល​យន្តហោះ​ត្រៀម​ហោះហើរ​ដឹក​ម៉ាស់​ទាំងនោះ…

ប្រទេស​បារាំង​-​អា​មេ​រិ​ក ៖ មន្ត្រី​បារាំង​មួយ​រូប បាន​ថ្លែងប្រាប់​សារព័ត៌មាន RT ថា អា​មេ​រិ​កបាន​ស្ទាត់​ទិញ​ម៉ាស ប្រមាណ​៦០​លាន​ម៉ាស នៅ​ក្នុង​អាកាសយានដ្ឋាន ក្នុង​ពេល​ដែល​យន្តហោះ​ត្រៀម​ហោះហើរ​ដឹក​ម៉ាស់​ទាំងនោះ ទៅ​កាន់​ប្រទេស​បារាំង ។

ដោយសារ​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស COVID-19 លើ​ពិភពលោក ម៉ាស​កំពុង​មានការ​ខ្វះខាត និង​ត្រូវការ​ខ្លាំង​បំផុត​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​ម៉ាស​ជា​ច្រើន​ត្រូវ​បាន​គេ​ពង្វាង​យក​ទៅ ជា​ពិសេស​នៅ​លើ​ទីលាន​នៃ​ព្រ​លាន​យ​ន្ក​ហោះ​តែ​ម្ដង ។

លោក RENAUD MUSELIER ប្រធាន តំបន់ PROVENCES ALPES COTE D’AZUR បារាំង​អះអាង​ថា ទំនិញ​ជា​ម៉ាស​ដែល​តំបន់​របស់​លោក​បាន​បញ្ជា​ទិញ ត្រូវ​បាន​ពង្វាង​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក នៅ​ទីលាន​នៃ​ព្រ​លាន​យន្តហោះ​ចិន​មួយ​។ ប្រទេស​ជា​ច្រើន​មានការ​ខ្វះខាត​ម៉ាស សម្រាប់​បំពាក់​ឲ្យ​បុគ្គលិក​ពេទ្យ និង​ប្រជាជន​ពួក​គេ ហើយ​ប្រទេស​មួយ​ចំនួន​ពុំ​រារែក​ឡើយ​ក្នុង​ការ​អនុវត្ត​វី​ធី​ស្មោកគ្រោក ដោយ​ដណ្ដើម​កាក់​យក​ទំនិញ​នោះ​ពី​អ្នក​ដទៃ​។

លោក RENAUD MUSELIER បាន​លាតត្រដាង​ថា លោក​បញ្ជា​ទិញ​ម៉ាស​ជា​ច្រើន​លាន ពី​អ្នក​ផ្គត់ផ្គង់​ចិន​មួយ សម្រាប់​ផ្ដល់​ឲ្យ​បណ្ដា​គ្រឹះស្ថាន​សុខាភិបាល​របស់​តំបន់ តែ​ទំនិញ​ពុំ​បាន​បញ្ជូន​មក​កាន់​គោលដៅ​ដែល​បាន​គ្រោងទុក​ឡើយ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ២០២០ នៅ​ព្រ​លាន​យន្តហោះ​ចិន​មួយ ការ​បញ្ជា​ទិញ​ម៉ាស​របស់​បារាំង ត្រូវ​បាន​ស្ទាក់​ទិញ​យក​ដោយ​ពួក​អា​មេ​រិ​ក ដែល​ឲ្យ​ប្រាក់​ផ្ទាល់​ដៃ​តែ​ម្តង ហើយ​យន្តហោះ​ដែល​ដឹក​ម៉ាស​ដែល​ត្រូវ​មក​កាន់​បារាំង បែរជា​ហោះ​ចេញ​ត្រង់​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក​វិញ ។ ហើយ​ទំនិញ​ដែល​ដឹក​ទៅ​កាន់​បារាំង ត្រូវ​ចាំជើង​ក្រោយ ។

ប្រឈម​មុខ​នឹង​បញ្ហា​បែប​នេះ លោក​អះអាង​ថា កំពុង​តែ​ឲ្យ​មាន​កិច្ច​ការពារ​ទំនិញ នៅ​ព្រ​លាន​យន្តហោះ​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​មានការ​រំលោភ​បំពាន​បែប​នោះ​ទៀត ។

ប្រធាន​តំបន់​ឯទៀត​ៗ​របស់​បារាំង ក៏​អះអាង​ប្រាប់​កាសែត LIBERATION ដោយ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​ថា ពួក​អា​មេ​រិ​ក ត្រៀម​ធ្វើ​យ៉ាងណា ក៏​ដោយ​ឲ្យ​តែ​បាន​ម៉ាស ហើយ​ពួក​អា​មេ​រិ​ក ហ៊ាន​ឲ្យ​ថៃ្ល​ខ្ពស់ ដល់​ទៅ​ទ្វេ​ដង ក៏​មាន​ដែរ។

សហរដ្ឋអាមេរិក​ គឺជា​ប្រទេស​ដែល​រង​ការ​រាតត្បាត​ខ្ពស់​បំផុត នៅ​លើ​ពិភពលោក ខណៈ​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​មាន​ចំនួន​ជាង ២១០.០០០ នាក់​ហើយ និង​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ជាង ៥.០០០ នាក់​។ ប្រទេស​បារាំង​ក៏​ទទួល​រង​ការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ លំដាប់​លេខ​៦ លើ​ពិភពលោក ដោយ​មាន​ឆ្លង​ជាង ៥,៦០០​ករណី និង​មាន​មនុស្ស​ប្រមាណ ៤.០០០ នាក់​បាន​ស្លាប់ (​តួលេខ​នេះ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២ មេ​សា ២០២០) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ