ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន អគ្គី​នេត្រ ​មក​សាកសួរ​រឿង​ផ្សាយ៖ ធ្វើ​យ័ន្ត​ការពារ​ជំងឺ COVID-19

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​ជាបឋម​បានអោយ​ដឹង​ថា នៅព្រឹក​ថ្ងៃ​ទី​២ មេ​សា ២០២០​នេះ សមត្ថកិច្ច​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ឈ្មោះ វ៉ា​ន់ សុខ​សីហា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​ជាបឋម​បានអោយ​ដឹង​ថា នៅព្រឹក​ថ្ងៃ​ទី​២ មេ​សា ២០២០​នេះ សមត្ថកិច្ច​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ឈ្មោះ វ៉ា​ន់ សុខ​សីហា ហៅ អគ្គី​នេត្រ នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​អធិការ​ខណ្ឌទួលគោក ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ធ្វើ​យ័ន្ត​ការពារ​ជំងឺ COVID-19 ។

ការ​ឃាត់ខ្លួន​នេះ ដោយសារ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ បុគ្គល​ឈ្មោះ វ៉ា​ន់ សុខ​សីហា ហៅ អគ្គី​នេត្រ បាន​ផ្សាយ​លក់​យ័ន្ត​ការពារ​ពី​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​រាតត្បាត​ទូ​ទាំង​សកលលោក ហើយ​បុគ្គល​រូប​នេះ ថែម​ទាំង​បាន​អះអាង​ថា យ័ន្ត​នេះ អាច​ការពារ​ពី​ការ​ឆ្លង​បាន ១០០​ភាគរយ​ទៀត​ផង (​តែ​កុំ​ភ្លេច​ពាក់​ម៉ាស និង​លៀងដៃ​នឹង​អាល់កុល​) ។

យ៉ាងណា​នៅ​ពេល​នេះ សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​អធិការ ខណ្ឌទួលគោក កំពុងធ្វើការ​សាកសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ