ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៅកែ​នាវា​កម្សាន្ត​​ខ្លាច​​បាត់​បង់​ជីវិត​​​មនុស្ស​កាន់​តែ​ច្រើន ​បើ​មិន​ឲ្យ​ចូល​ចត

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធាន​ក្រុមហ៊ុន​នាវា​កម្សាន្ត​អា​មេ​រិ​ក គឺ​ក្រុមហ៊ុន ​HOLLAND AMERICA​ដែល​ធ្វើ​អាជីវកម្ម​នាវា​កម្សាន្ត​២​គ្រឿង ដែល​ដឹក​សព​មនុស្ស​៤​នាក់ ​និង​អ្នកជំងឺ​ឆ្លង​វីរុស​COVID-19​ ច្រើន​សិប​នាក់ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​៣១…

សហរដ្ឋអាមេរិក ៖ ប្រធាន​ក្រុមហ៊ុន​នាវា​កម្សាន្ត​អា​មេ​រិ​ក គឺ​ក្រុមហ៊ុន ​HOLLAND AMERICA​ដែល​ធ្វើ​អាជីវកម្ម​នាវា​កម្សាន្ត​២​គ្រឿង ដែល​ដឹក​សព​មនុស្ស​៤​នាក់ ​និង​អ្នកជំងឺ​ឆ្លង​វីរុស​COVID-19​ ច្រើន​សិប​នាក់ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​៣១ ខែ​​មីនា​នេះ​​ថា តុល្យការ​អ្នក​​បាត់​បង់​​ជីវិត​ និង​​អ្នក​ឆ្លង​វីរុស នឹង​អាច​មាន​កាន់តែ​ខ្ពស់ ​ប្រសិនបើ​នាវា​របស់​គេ ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​រដ្ឋ​ផ្ល​រី​ដា​ទេ​នោះ​។

ថៅកែ​រូប​នេះ​លោក ​ORLANDO ASHFORD ក្នុង​លិខិត​ចំហ​មួយ​ច្បាប់​ផ្ញើ​ឲ្យ​កាសែត​ក្នុងស្រុក​SUN SENTINEL​ សរសេរ​ថា អ្នកដំណើរ​៤​នាក់​បាន​បាត់​បង់​ជីវិត​​រួច​ហើយ ​រួច​ខ្ញុំ​ខ្លាច​មានការ​បាត់បង់​ជីវិត​មនុស្សជា​​ច្រើន​នាក់​ទៀត​។ លិខិត​របស់​លោក​នោះ​ត្រូវ​បាន​ផ្ញើ​ពេល​អភិបាល​រដ្ឋ​ផ្ល​រី​ដា ​សម្រាប់​ពេល​នេះ នៅ​ពុំ​ទាន់​ត្រៀមខ្លួន​ឲ្យ​នាវា​ទាំង​២​នេះ​ ចូល​ចត​នៅឡើយ​។ លោក​បញ្ជាក់​ថា នា​ថ្ងៃ​ទី​៣០ ខែ​មីនា​ អ្នកដំណើរ​៧៦​នាក់​ និង​សមាជិក​ក្រុម​នាវិក​១១៧​នាក់ របស់​នាវា​ZAANDAM​ ជានា​វា​មួយ ក្នុង​ចំណោម​នាវា​កម្សាន្ត​ទាំង​២​គ្រឿង​បាន​ឆ្លង​វីរុស​។

លោក​បញ្ជាក់​ថា គួរ​ឲ្យ​សោកស្ដាយ​ដែល​ពួក​គេ​រង​ការ​រឹត​ត្បិត​ខាង​សុខាភិបាល នយោបាយ​និង​ព្រំដែន ដែល​កើត​មាន​យ៉ាង​ឆាប់រហ័ស​លើ​ពិភពលោក​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​ទី​៣១ ​មីនា បាន​សន្យា​ធ្វើ​អន្តរា​កមន៍ ចំពោះ​អភិបាល​រដ្ឋ​ផ្ល​រី​ដា​ដើម្បី​ឲ្យ​នាវា​ទាំងនេះ​បាន​ចូល​ចត​។

ចំណែក​នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​របស់​អា​មេ​រិ​ក ក៏​មាន​ក្រុម​នាវិក​ច្រើន​នាក់​ឆ្លង​វីរុស​ដែរ​។ មេបញ្ជាការ​នៃ​នាវា​នោះ​បាន​ស្នើ​ដល់​ថ្នាក់លើ​ជម្លៀស​ក្រុម​នាវិក​ចេញ តែ​នា​ថ្ងៃ​ទី​៣១​មីនា​ជួប​ប្រទះ​នឹង​ការ​បដិសេធ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​MARK ESPER ពេល​សូរ​ពី​លទ្ធភាព​នៃ​ការ​ជម្លៀស​កង​នាវិក​ចេញ បាន​ឆ្លើយ​តាម​ទូរទស្សន៍​CBS​ថា ខ្ញុំ​យល់​ថា​យើង​នៅ​មិន​ទាន់​ដល់​ដំណាក់កាល​ធ្វើ​បែប​នេះ​នៅឡើយ​។ នាវា​ផ្ទុក​យន្តហោះ​នោះ​បច្ចុប្បន្ន កំពុង​ស្ថិត​នៅ​កំពង់​ផែ​កោះ​ហ្គា​ម​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ