អំឡុងវីរុស​កូវីដ-១៩ តាមវត្តនានា​ក្នុង​ក្រុង​​​​ព្រះ​សី​​ហនុ​ កំពុងប្រឈម​ដាច់​​ចង្ហាន់


ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​ដឹង​ដំណឹង​ថា តាមវត្ត​នានា​នៅ​ក្នុង​ក្រុងព្រះសីហនុ​កំពុង​ប្រឈម​នឹង​ការ​ដាច់​ចង្ហាន់​ព្រះសង្ឃ ដោយសារ​មិន​មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើបុណ្យ​ក្នុងអំឡុងពេល​វីរុស​កូ​វី​ដ​-១៩ ដែល​កំពុង​រាតត្បាត​ដូច​សព្វ​ថ្ងៃនេះ ។ ហើយ​ហូត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​-១៩​ចំនួន​១០៩​នាក់​ផងដែរ ។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១ មេ​សា នេះ លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​កម្លាំង នាំ​យក​ទេយ្យវត្ថុ​និង​បច្ច័យ ទៅ​ប្រគេន​តាម​វត្ត​ចំនួន​39​នៅ​ក្នុង​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ ។ ក្នុង​នោះ គ្រឿង​ឧបភោគ បរិភោគ និង​បច្ច័យ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​អារាម ។

សម្រាប់​វត្ត​ចំនួន​14​ទៀត ក្នុងភូមិ​សាស្ត្រ​ស្រុក​នោះ ត្រូវ​បាន​ផ្ដល់​ជូន​តាម​រយៈ​អាជ្ញាធរ​ភូមិ​-​ឃុំ​យក​ទៅ​ប្រគេន​ព្រះសង្ឃ ដែល​សរុប​សម្រាប់​វត្ត​នៅ​ក្នុងស្រុក​ព្រៃ​នប់​មាន​ចំនួន​27​វត្ត ។ ក្នុង​មួយ​វត្ត​ទទួល​បាន​តាម​ព្រះសង្ឃ​គង់​មាន​ចំនួន​តិច​ច្រើន លើកលែងតែ​បច្ច័យ​ដោយ​ក្នុង​មួយ​វត្ត​វត្ត​ទទួល​បាន​ចំនួន​១​លាន​រៀល​ស្មើគ្នា ។

ចំណែក​វត្ត​ចំនួន​១២​ទៀត​នៅ​ក្នុង​ក្រុងព្រះសីហនុ ក្នុងស្រុក​កំពង់​សិលា និង​ស្រុក​ស្ទឹង​ហាវ និង​ប្រគេន​ជូន
ជា​បន្តបន្ទាប់​ទៀត​ឱ្យ​បាន​គ្រប់​ចំនួន​39​វត្ត ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ