ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ដឹក​សម្ភារ​ប្រយុទ្ធ​​នឹង​កូ​វី​ដ​១៩ លើក​ទី​២ មក​ដល់​កម្ពុជា​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នា​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០​នេះ យន្តហោះ​មួយ​គ្រឿង​ប្រភេទ IL-76 ដែល​ជា​យន្តហោះ​របស់​កងទ័ព​រំដោះប្រជាជន​ចិន បាន​ដឹក​ជញ្ជូន​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វីរុស…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នា​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០​នេះ យន្តហោះ​មួយ​គ្រឿង​ប្រភេទ IL-76 ដែល​ជា​យន្តហោះ​របស់​កងទ័ព​រំដោះប្រជាជន​ចិន បាន​ដឹក​ជញ្ជូន​សម្ភារៈ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វីរុស COVID-19 ដែល​ជា​ជំនួយ​លើក​ទី​២ ជូន​ចំពោះ​ភាគី​​កម្ពុជា ត្រូវ​បាន​ចុះ​ចត​យ៉ាង​ជោគជ័យ ក្នុង​អាកាសយានដ្ឋាន​រាជធានី​ភ្នំពេញ ។

លោក Li Jingfeng អនុព័ន្ធយោធា​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​នាយ​ឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភា និង​ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​កម្ពុជា ក៏​បាន​អញ្ជើញ​ចូលរួម​ស្វាគមន៍ ព្រមទាំង​បាន​ទៅ​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​ក្នុង​អាកាស​យាន​យន្ត​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ