ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងោក​មួយភាំង​! មួយ​គ្រួសារ​៧​នាក់​ជួប​គ្រោះ​លើ​ផ្លូវជាតិ​ទាំង​ព្រឹក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង ខណៈ​មាន​រថយន្ត​មួយ​គ្រឿង​បើក​សុខ​ៗ ស្រាប់តែ​អ្នក​បើករថយន្ត​ងងុយដេក​ងោក​​មួយភាំង ក៏​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ រួច​ក៏​ទៅ​បុក​ជាមួយ​ដើមឈើ បណ្តាល​ឱ្យ​មនុស្ស​មួយ​គ្រួសារ…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង ខណៈ​មាន​រថយន្ត​មួយ​គ្រឿង​បើក​សុខ​ៗ ស្រាប់តែ​អ្នក​បើករថយន្ត​ងងុយដេក​ងោក​​មួយភាំង ក៏​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ រួច​ក៏​ទៅ​បុក​ជាមួយ​ដើមឈើ បណ្តាល​ឱ្យ​មនុស្ស​មួយ​គ្រួសារ មាន​ទាំងប្រុស ទាំងស្រី​រង​របួសធ្ងន់​-​ស្រាល​៧​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ និង​សមត្ថ​កិច្ច​កាលពី​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២ ២០ នៅ​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ក្នុងភូមិ​គោក​រមាស ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​រង​គ្រោះ​ខាងលើ​ម៉ាក TOYOTA HIGH LAN DER ពាក់​ស្លាក​លេខ កោះកុង 2B- 6363 ជា​ប្រភេទ​ទេសចរណ៍​ធុន​តូច មួយ (​គ្រួសារ​) ពណ៌​ស ដែល​បើក​បើក​បរ​ដោយ​ឈ្មោះ ឈួ​ន ឈុ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​របួសស្រាល​) ទីលំនៅ​ភូមិ​កោះ​កាពិ​ក ឃុំ​កោះ​សា​រ៉ា​យ ស្រុក​កោះកុង ខេត្តកោះកុង​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ចំណែក​អ្នក​រួម​ដំណើរ​ទាំង​៦​នាក់​មាន ១-​ឈ្មោះ សែ​ម យ៉​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​របួសធ្ងន់​) ២-​ឈ្មោះ ណុ​ប វាសនា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ (​របួសស្រាល​) ៣-​ឈ្មោះ សែ​ម ភ័​ក្រ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​របួសស្រាល​) ៤-​ឈ្មោះ ម៉​ម សារ៉ូ​ន ភេទ​ស្រី អាយុ​​២៨​ឆ្នាំ (​របួសស្រាល​) ៥-​ឈ្មោះ​សែន សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​របួសស្រាល​) និង​៦-​ឈ្មោះ ឈួ​ន ផា​ន់​ណា ភេទ​ស្រី អាយុ​៣១​ឆ្នាំ (​របួសស្រាល​)​។ ជន​រង​គ្រោះ​ទាំងអស់​រស់នៅ​ក្នុងភូមិ​កោះ កាពិ​ក ឃុំ​កោះ​សា​រ៉ា​យ ស្រុក​កោះកុង ខេត្តកោះកុង ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា នេះ​ថា មុន​កើតហេតុ មាន​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA HIGH LAN DER ជា​ប្រភេទ​ទេសចរណ៍​ធុន​តូច ពណ៌​ស ដែល​ដឹក​មនុស្ស​ចំនួន​៦​នាក់ (​មួយ​គ្រួសារ​) ហើយ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ រួច​ទៅ​បុក​ដើមឈើ​នៅ​ក្បែរផ្លូវ​នោះ​ដោយ​ខ្លួនឯង បណ្ដាល​ឱ្យ​មាន​មនុស្ស​ប្រុស​-​ស្រី​៧​នាក់​រង​របួសធ្ងន់​-​ស្រាល ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម​។ ចំណែក​មូលហេតុ គឺ​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ងងុយដេក ។

បច្ចុប្បន្ន ជន​រង​គ្រោះ​១​គ្រួសារ​ទាំង​៧​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ