ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ដី​ឡូត៍​មួយ​ចំនួន​បន្ត​ជម្នះ​វីរុស​កូ​វី​ដ​១៩ ​ខណៈ​អាជីវកម្ម​ខ្លះកំពុង​​ដង្ហើមចង្រិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​នៅ​ក្នុង​សកលលោក​ហក់​ឡើង​មិន​ឈប់ តួលេខ​នៃ​ការ​ឆ្លង​ក្នុង​ប្រទេស​កម្ពុជា​ក៏​កំពុង​ហក់​ឡើង​រាល់ថ្ងៃ​ផង​ដែរ ធ្វើ​ឲ្យ​ប្រជា​ពរល​ដ្ឋ​ភាគច្រើន​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ខ្លួនឯង​និង​ក្រុម​គ្រួសារ ដោយ​រឹតត្បិត​លើ​ការ​ចំណាយ​នានា និង​ផ្តោត​ការ​ចំណាយ​លើ​ម្ហូបអាហារ​ស្បៀង​បំរុង​ទុក ។ ​ ជាមួយ​គ្នា​នោះ​ផង​ដែរ គេ​សង្កេត​ឃើញ​អាជីវកម្ម​តូច​ធំ​មួយ​ចំនួន​ដូច​ជា​ក្រុមហ៊ុន​ទេសចរណ៍…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​នៅ​ក្នុង​សកលលោក​ហក់​ឡើង​មិន​ឈប់ តួលេខ​នៃ​ការ​ឆ្លង​ក្នុង​ប្រទេស​កម្ពុជា​ក៏​កំពុង​ហក់​ឡើង​រាល់ថ្ងៃ​ផង​ដែរ ធ្វើ​ឲ្យ​ប្រជា​ពរល​ដ្ឋ​ភាគច្រើន​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ខ្លួនឯង​និង​ក្រុម​គ្រួសារ ដោយ​រឹតត្បិត​លើ​ការ​ចំណាយ​នានា និង​ផ្តោត​ការ​ចំណាយ​លើ​ម្ហូបអាហារ​ស្បៀង​បំរុង​ទុក ។

ជាមួយ​គ្នា​នោះ​ផង​ដែរ គេ​សង្កេត​ឃើញ​អាជីវកម្ម​តូច​ធំ​មួយ​ចំនួន​ដូច​ជា​ក្រុមហ៊ុន​ទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ខ្មែរ​កំពុង​ប្រឈម​មុខ​នឹង​ការ​បិទទ្វារ ខណៈ​ភ្ញៀវ​ទេសចរ​បរទេស​មក​កំសាន្ត​កម្ពុជា​បាន​ធ្លាក់​ចុះ​ច្រើន និង​ហាង​កាហ្វេ ភោជនីយដ្ឋាន​តូច​ធំ​បាត់បង់​ភ្ញៀវ​ច្រើន​ហើយ​សេវាកម្ម​មួយ​ចំនួន​ត្រូវ​បាន​រាំងស្ទះ​ដោយសារ​តែ​ឥទ្ធិពល​នៃ​កូ​វី​ដ​១៩ ។​ក៏​ប៉ុន្តែ អាជីវកម្ម​ដី​ឡូត៍​មួយ​បន្ត​ជម្នះ​នឹង​ឧបសគ្គ​មួយ​នេះ ពោល​ក្រុមហ៊ុន​ខ្លះ​នៅ​តែ​បន្តសកម្មភាព​ឃោសនា​លក់​ដី​ឡូ​តិ៍​ដល់​អតិថិជន​ឲ្យ​មក​ជាវដី​ឡូត៍​របស់​ខ្លួន តាម​រយៈ​ការផ្តល់​ជូន​នូវ​អ្វី​បន្ថែម​ពីលើ​ការ​ជាវដី​ឡូ​តិ៍ ។

លោក ឡុ​ង សម្បត្តិ ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហេង សំណាង​មាន​លាភ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ២៩ ខែមីនា ថា «​នៅ​ក្នុង​ខែមីនា​នេះ​បន្ទាប់​ពី​មានការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ឃើញ​ថា​ការ​ធ្វើ​អាជីវកម្ម​ដី​ឡូត៍​ភាគច្រើន​មាន​ភាព​ស្ងប់ស្ងាត់​។ ប៉ុន្តែ​សម្រាប់​នៅ​ក្រុមហ៊ុន​របស់​យើង​នៅ​អាច​លក់​ដី​ឡូត៍​ជូន​អតិថិជន​បាន បើ​ទោះបីជា​ប្រជាពលរដ្ឋ​មានការ​បារម្ភ​ដូច​គ្នា​ទៅ​និង​ជំងឺ​កូ​វី​ដ​១៩»​។ លោក​បាន​បន្ត​ថា​លោក​ជឿជាក់​ថា​រាជរដ្ឋាភិបាល​នឹង​ទប់ស្កាត់​បាន​នៅ​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​។​លោក ឡុ​ង សម្បត្តិ ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហេង សំណាង​មាន​លាភ មាន​ប្រសា
សន៍ «​យើង​ជឿ​ថា​បញ្ហា​កូ​វិ​ដ​១៩​នេះ រាជរដ្ឋាភិបាល​នឹង​អាច​ទប់ទល់​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ដូចនេះ​យើង​មាន​មិន​មានការ​ព្រួយបារម្ភ​ថា​ដី​ឡូត៍​លក់​មិន​ដាច់​នោះ​ទេ​។ ជាង​នេះ​ទៅ​នោះ អ្វី​ដែល​ខ្ញុំ​បានដឹង​មាន​តំណាង​ក្រុមហ៊ុន​ចិន​គាត់​បាន​ទៅ​ជួប​ខាង​អាជ្ញាធរ​ភូមិ​ឃុំ​ស្នើ​ឱ្យ​ក្រុមហ៊ុន​ជួយ​ស្ថាបនា​ផ្លូវ​បេតុង​ជាមួយ​គាត់​ទៅ​ដល់​ដី​ឡូត៍​ក្រុមហ៊ុន ព្រោះ​ចិន​គាត់​ត្រូវការ​សាងសង់​រោងចក្រ​បន្ថែម​នៅ​ទីនោះ​»​។

លោក កាន់​គ​ន្ធី តំណាង​គម្រោង​ដី​ឡូត៍​លំហែ​ចន្ទ​គិរី​ភូមិឋាន​ធម្មជាតិ​បានឱ្យ​ដឹង​ថា ការ​អភិវឌ្ឍន៍​នៅ​តែ​បន្ត​ធ្វើ​អោយ​បាន​ល្អ​ជាង​ការ​សន្យា ទោះ​អស់​ថវិការ​ជាង​គ្រោងទុក ព្រោះ​ថ្ងៃ​ខាង​មុខ​បាន​ភាព​ជឿជាក់​ថា​វីរុស​កូ​វី​ដ​១៩​នឹង​ដោះស្រាយ​បាន​ឆាប់​ៗ ។

លោក សេង​ឡូត មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​មាន​ប្រសាសន៍​ថា​« កាលពី​ថ្ងៃមុន​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា​វិស័យ​សំណង់​នៅ​ត្រឹម​បំណាច់​ខែ​២​ឆ្នាំ​២០២០​មិន​មានការ​ថមថយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​មានការ​កើនឡើង​ទៅ​ទៀត ហើយ​យើង​បន្ត​រង​ចាំ​មើល​ផល​ប៉ះពាល់​នេះ​បន្ត​ទៅ​ទៀត​»​។

​បើ​តាម​ប​ន្ត្រី​អ្ន​នាំពាក្យ​ខាងលើ មក​ដល់​ពេល​នេះ​ក្រសួង​មាន​តួលេខ​ត្រឹមតែ​វិស័យសំណង់ តែ​ក្រៅពី​នេះ​មិន​ទាន់​មានការ​បូក​សរុប ឬ​ទទួល​បាន​តួលេខ​ពី​ខាង​មន្ទីរ​ណាមួយ​នោះ​ទេ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​លោក​ទទួលស្គាល់​ថា «​គ្រប់​សកម្មភាព​ស្ទើ​តែ​ទាំងអស់​មិន​ថា​ដី​ឡូត៍​តូច ឬ​ដី​ឡូត៍​ធំ​រង​ផល​ប៉ះពាល់​វីរុស​ឆ្លង​កូ​វី​ដ​១៩​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ