ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍​ហើយ​! បុរស​ដែល​ទម្លុះ​បង្អួត​​អង្គការ​យក​អស់​ជាង​១​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សលា​ដំបូង​ខេត្តបន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ​)…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សលា​ដំបូង​ខេត្តបន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ​) យក​លុយ​របស់​មណ្ឌល​សិក្សា​អង្គការ​ឡា​តា​ស្តិ៍​អស់​ជាង​១​ម៉ឺន​ដុល្លារ នៅ​ស្ថិត​ក្នុងភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

បើ​តាម​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​មាន​ករណី​លួច​គាស់​ទម្លុះទម្លាយ​យក​លុយ​ក្នុង​មណ្ឌល​សិក្សា​របស់​អង្គ ការ​ឡា​តា​ស្តិ៍ នៅ​ចន្លោះ​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៦ ខែមីនា ដល់​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមីនា ។

លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​នូវ​បទបញ្ជា​ដល់​កម្លាំង​នគរ​បាល​ជំនាញ​ព្រហ្មទណ្ឌ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​ផែន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ធ្វើកា​ស្រាវជ្រាវ និង​ឈាន​ដល់កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​ឈ្មោះ សឹង គឹ​ម​សាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​បុគ្គលិក​មណ្ឌល​សិក្សា​ឡា​តា​ស្តិ៍ នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន និង​សាកសួរ​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដោយ​យក​ចបកាប់​លួច​គាស់​ចម្រឹង បង្អួច​បន្ទប់ រួច​លួច​យក​កេស​សំរាប់​ដាក់​លុយ​ចំនួន​៤​កេស​ក្នុង​ម​នោះ​ណ្ឌ​ល​ពិតប្រាកដ​មែន ។ ក្រោយ​ពី​ចូល​លួច​បាន​ហើយ គេ​ក៏​យក​កា​រ៉ុ​ង​ច្រក​កេស​សំរាប់​ដាក់​លុយ​នោះ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ និង​ចបកាប់​បោះចោល​ម្តុំ​សួន​ស្នេហ៍​ជនបទ រួច​ហើយ​ក៏​ជិះ​ម៉ូតូ​មក​មណ្ឌល​សិក្សា​វិញ។

លោកស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ជនសង្ស័យ​ទទួល​សារភាព​ហើយ ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​យក​លុយ​នៅ​កន្លែង​ដែល​គេ​លាក់​ទុក​នៅ​បន្ទប់​ជួល​ផ្ទះសំណាក់ ស្ថិត​ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ក៏​រក​ឃើញ​កេស​ដែក​ចំនួន​៤​កេស ក្នុង​នោះ​មាន​លុយ​ដុល្លារ​សរុប​ចំនួន​១៤,២៧៩​ដុល្លារ (១​ម៉ឺន​៤​ពាន់​២​រយ​៧៩​ដុល្លារ​) និង​ប្រាក់​ខ្មែរ​ចំនួន ២,៦៩៩,៨០០​រៀល (២​លាន​៦​សែន​៩​ម៉ឺន​៩​ពាន់​៨០០​រៀល​) ហើយ​បាន​ធ្វើការ​ប្រគល់​ម្ចាស់​មណ្ឌល​អង្គការ ឡា​តា​ស្តិ៍​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ