ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២៤​អង្សា​សេ និង​មាន​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​១ ដល់​៧​មេ​សា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់ ២៤ អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី 7 ខែមេសា​មាន​ភ្លៀង ផ្គរ រន្ទះ…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់ ២៤ អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី 7 ខែមេសា​មាន​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​៣១ ខែមីនា​នេះ ស្តី​ពី​ស្ថានភាព​ធាតុអាកាស​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជា​បន្ត​សង្កេត​ឃើញ​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​នៅ​លើ​ផ្ទៃដី​ជាមួយនឹង​ខ្យល់​បក់​មក​ពី​សមុទ្រ​ចិន​ខាងត្បូង​នោះ​បាន​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា ២៥​ដល់​២៧​អង្សា​សេ ។ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤​ដល់​៣៧​អង្សា​សេ ។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ថ្ងៃ​ទី​២ ដល់​៦ ខែមេសា នៅ​បណ្ដាល​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្ដាល និង​ភាគ​ពាយ័ព្យ​នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពេល​មក​យំ​ទៅ​បង្គួរ ចំណែក​បណ្ដា​ខេត្ត​ដទៃ​ទៀត​នឹង​អាច​មាន​ភ្លៀង​តិច ។

ចំណែក​បណ្ដា​ខេត្ត​នៅ​ខ្ពង់រាប​ឥ​សាន្ត​វិញ និង​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤ ដល់​២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២ ដល់​៣៤​អង្សា​សេ ។ ហើយ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​៧ មេ​សា​ផ្នែក​មួយ​ចំនួន​នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម ។

ដោយឡែក បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​វិញ និង​មាន​សីតុណ្ហភាព​អប្បបរមា ២៥​ដល់ ២៧ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន ពី​៣៣ ដល់ ៣៥ អង្សា​សេ ។ ហើយ​ចាប់ពី​ថ្ងៃ​ទី 2 ដល់​ថ្ងៃ​ទី 7 ខែមេសា​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ក្នុង​នោះ​ផ្នែក​មួយ​ចំនួន​នៃ​ខេត្តកោះកុង និង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។

ចំពោះ​ស្ថានភាព​អាកាសធាតុ​បែប​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើត​មាន​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី ៦ ខែមេសា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ