ចូលឆ្នាំខ្មែរធ្វើឬអត់នៅកម្ពុជា?
- ភ្នំពេញ
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិធីចូលឆ្នាំប្រជាជនអាចបន្តធ្វើ និងសប្បាយនៅតាមផ្ទះរៀងៗខ្លួន ហើយចៀសវាងការទៅជួបជុំប្រមូលផ្តុំគ្នាមានមនុស្សច្រើន ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។
សម្តេចណែនាំបែបនេះ ដើម្បីចៀសវាងការឆ្លងមេរោគកូវីដ-១៩ តាមរយៈការជួបជុំគ្នាដែលមានមនុស្សច្រើន ។
នេះជាការឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ដែលបានសួរអំពីវិធានការរបស់រដ្ឋាភិបាល ចំពោះពិធីបុណ្យចូលឆ្នាំ ខណៈដែលប្រទេសថៃបានប្រកាសលើកពេលសង្ក្រាន្តថៃ ដោយសារតែស្ថានភាពកូវីដ-១៩ នៅប្រទេសថៃ ។
កម្ពុជា បច្ចុប្បន្នមានអ្នកឆ្លងមេរោគកូវីដ១៩ចំនួន១០៧នាក់ ខណៈដែលអ្នកជាសះស្បើយមានចំនួន២៧នាក់ ៕
ចែករំលែកព័តមាននេះ