ប្រទេសថៃ៖ កាសែតBILDរបស់អាល្លឹម៉ង់រាយការណ៍ថា ព្រះមហាក្សតថៃរ៉ាមាទី១០មហាវាំជីរ៉ាឡុងកន ព្រះជន្ម៦៧ព្រះវស្សា បានគង់ក្នុងសណ្ឋាគារផ្កាយ៤មួយ គឺសណ្ឋាគារGRAND HOTEL SONNENBICHI DE GARMISCH PARTENKIRCHENនៅអាល្លឺម៉ង់ សម្រាប់ការកម្សាន្តរបស់ទ្រង់ជាមួយនារីវ័យក្មេង២០នាក់ ដែលចាំបម្រើទ្រង់ ។
កាសែតនោះពុំបានបញ្ជាក់ថាតើមហេសីនិងស្នំ៣អង្គរបស់ព្រះមហាក្សត្រស្ថិតក្នុងចំណោមស្រីស្អាតទាំងនោះដែរឬយ៉ាងណាឡើយ ។ តាមធម្មតាបណ្ដាសណ្ឋាគារតម្រូវឲ្យបិទទ្វារ ដោយសារការឆ្លងរាលដាលនៃវីរុសCOVID-19 តែសណ្ឋាគារSONNENBICHI បានទទួលការអនុញ្ញាតពិសេស សម្រាប់ក្រុមតែមួយ ដែលគ្មាននរណាក្រៅពីមនុស្សនៃក្រុមនេះចេញចូលឡើយ ។ កាសែតអាល្លឹម៉ង់BILDក៏បញ្ជាក់ដែរថា មនុស្ស១១៩នាក់នឹងត្រូវបញ្ជូនទៅថៃវិញ ព្រោះមានសញ្ញានៃគ្រុនផ្ដាសាយ។
វីរុសCOVID-19 នៅថៃបន្តរីករាលដាលនៅថៃ ដោយនាថ្ងៃទី២៨មីនារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃប្រកាស ពីអ្នកឆ្លងថ្មី១០៩នាក់ក្នុងប្រទេសនេះ នាំឲ្យចំនួនសរុបនៃអ្នកឆ្លងគិតត្រឹមថ្ងៃនោះ មានដល់១.២៤៥នាក់៕
ចែករំលែកព័តមាននេះ