ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​នាយក​ក្រុមហ៊ុន​មួយ ក្រោយ​ចេញ​​សែក​គ្មាន​ប្រាក់​ជាង​៥១​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នាយក​ក្រុមហ៊ុន​មួយ​ឈ្មោះ ស៊ុន កៅ ត្រេ​ន​ស្ព័​រ​ថេ​សិន ឯ​.​ក (​គឺជា​ក្រុមហ៊ុន​សេវា​កម្រៃជើងសា​រលើ​ការ​ដឹក​ជញ្ជូន​ទំនិញ​) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នាយក​ក្រុមហ៊ុន​មួយ​ឈ្មោះ ស៊ុន កៅ ត្រេ​ន​ស្ព័​រ​ថេ​សិន ឯ​.​ក (​គឺជា​ក្រុមហ៊ុន​សេវា​កម្រៃជើងសា​រលើ​ការ​ដឹក​ជញ្ជូន​ទំនិញ​) ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​២៩ ខែមីនា ឆ្នាំ​២០២០​នេះ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​.​ឆបោក ចេញ​សែក​ស្អុយ​លើ​ទឹកប្រាក់​ជាង​៥១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សេចក្តីរាយការណ៍​បន្ត​ថា នាយក​ក្រុមហ៊ុន​ខាងលើ​រូប​នោះ​ឈ្មោះ ស៊ុន សា​រឿ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៨១ ផ្លូវ​លេខ​២៨ ស្ថិត​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ពេល​នេះ ជនជាប់ចោទ​ជានា​យក​ក្រុមហ៊ុន​ខាងលើ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ស្ថាប័ន​អយ្យការ​ធ្វើការ​សាកសួរ​ហើយ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ