ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​ COVID-19 ​២១​នាក់​ បានជា​សះ​​ស្បើយ ​និង​៨២​នាក់​កំពុង​ទទួល​ការ​​ព្យា​បាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​ពេល​នេះ គ្រូពេទ្យ​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​​ បានជា​សះស្បើយ ចំនួន​២១ នាក់​ហើយ​។ ក្រសួងសុខាភិបាល​បាន​និយាយ​ថា ​ក្នុង​ចំណោម​អ្នកជា​សះស្បើយ​ទាំង​២១​នាក់​នោះ រួម​មាន​បុរស​ជនជាតិខ្មែរ​ចំនួន​១៦​នាក់ ជនជាតិ​អង់គ្លេស​ចំនួន​៣​​​នាក់ ជនជាតិ​បារាំង​ម្នាក់…

រហូត​មក​ទល់​ពេល​នេះ គ្រូពេទ្យ​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​​ បានជា​សះស្បើយ ចំនួន​២១ នាក់​ហើយ​។

ក្រសួងសុខាភិបាល​បាន​និយាយ​ថា ​ក្នុង​ចំណោម​អ្នកជា​សះស្បើយ​ទាំង​២១​នាក់​នោះ រួម​មាន​បុរស​ជនជាតិខ្មែរ​ចំនួន​១៦​នាក់ ជនជាតិ​អង់គ្លេស​ចំនួន​៣​​​នាក់ ជនជាតិ​បារាំង​ម្នាក់ និង​ជនជាតិ​ចិន​ម្នាក់​។ ចំណែក​អ្នកជំងឺ​ស្ថិត​នៅ​ក្រោម​ការ​ព្យ​បាល​មាន​ចំនួន​៨២​នាក់​។

នៅ​ថ្ងៃ​ទី​២៩​ ខែ​មី​នា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​ប្រកាស​អោយ​ដឹង​ថា ​មាន​អ្នក​ឆ្លង​មេ​រោគ​កូ​វី​ដ​១៩ ​ចំនួន​ម្នាក់​ទៀត នៅ​ប៉ោយ​ប៉ែ​ត ​ដោយ​ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នៅ​កម្ពុជា​មក​ដល់​ពេល​នេះ​​មាន​សរុប១០៣​នាក់​។ ប៉ុន្តែ​២១​នាក់​បានជា​សះស្បើយ​ហើយ ដោយ​នៅ​សល់​តែ​៨១​នាក់ ​ស្ថិត​ក្រោម​ការ​ព្យាបាល​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ