ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​មួយ​ចំនួន​គួរ​ឱ្យ​ចាប់អារម្មណ៍

9 ឆ្នាំ មុន

១-​អាវទ្រនាប់​បន្លែ
នាង​ឃាត់​នី ស្តុ​ត​ដេ​ន តារា​បង្ហាញ​ម៉ូ​ដ​សុដន់​ធំ អាយុ​១៩​ឆ្នាំ ស្លៀក​ឈុត​ក្នុង​ច្នៃ​ពី​បន្លែ ។ នាង​ឈរ​ទទួលទាន​សាច់ក្រក​បន្លែ​ដើម្បី​ឃោសនា​អាហារ​បួស​របស់​ក្រុម​អភិរក្ស​សត្វ ((PETA) នៅ​មុខ​សភា​ក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក ។

១-​អាវទ្រនាប់​បន្លែ
នាង​ឃាត់​នី ស្តុ​ត​ដេ​ន តារា​បង្ហាញ​ម៉ូ​ដ​សុដន់​ធំ អាយុ​១៩​ឆ្នាំ ស្លៀក​ឈុត​ក្នុង​ច្នៃ​ពី​បន្លែ ។ នាង​ឈរ​ទទួលទាន​សាច់ក្រក​បន្លែ​ដើម្បី​ឃោសនា​អាហារ​បួស​របស់​ក្រុម​អភិរក្ស​សត្វ ((PETA) នៅ​មុខ​សភា​ក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក ។

២-​បុណ្យ​ភក់​នៅ​កូរ៉េ​ខាងត្បូង
ស្ត្រី​កូរ៉េ​ម្នាក់​យកដៃ​បិទមុខ​ប្រឡាក់​ភក់ ខណៈ​ពេល​ចូលរួម​ពិធីបុណ្យ​ភក់​ប្រចាំឆ្នាំ​លើក​ទី​១៧ នៅ​ឆ្នេរ​ខ្សាច់​ឌែ​ឈើ​ន ភាគ​និរតី​ពី​ក្រុង​សេ​អ៊ូ​ល ប្រហែល​១៥០​គីឡូម៉ែត្រ ។
ពិធី​នោះ​រៀបចំ​ឡើង​ដើម្បី​ទ្រទ្រង់​លើ​ឧស្សាហកម្ម​គ្រឿងសម្អាង​ដែល​ផលិត​ពី​ភក់ និង​ឃោសនា​ឱ្យ​ទីក្រុង​ប៉ូ​រៀង​របស់​កូរ៉េ ក្លាយជា​តំបន់​ទេសចរណ៍​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស ។

៣-​កូនអុក​អន្តរជាតិ
ស្ត្រី​រុ​ស្ស៊ី​ជា​ច្រើន​នាក់​ពាក់មួក​ជា​រូប​កូនអុក​នៅ​ទីលាន​ក្រុង​សេន​ពី​ទ័​រ​ស្បេ​៊ី​ក ប្រទេស​រុ​ស្ស៊ី ក្នុង​ពេល​ចូលរួម​ទិវា​ល្បែង​អុក​អន្តរជាតិ ។

៤-​ឆ្កែ​តែងខ្លួន
«​ស្តេ​ល​ឡា ស្តារ ស៊ី​វ៉ា​វ៉ា​» ឆ្កែ​ជើង​៣​ពាក់​វ៉ែនតា​ខ្មៅ​ឱ្យ​ជាង​ថត​ក្នុង​ពេល​ចូលរួម​ពិធី​បង្ហាញ​ម៉ូ​ដ​នៅ​ក្រុង​ម៉ៃ​អា​មី រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក ។

៥-​កាសែត «​ឌី​ជី​ថ​ល​»
អ្នក​ប្រើប្រាស់ «Tablet» បាន​បើក​មើល​ឈ្មោះ​ប្រព័ន្ធ​វេ​ប​សាយ និង​សេវាកម្ម​ទាក់ទាញ​ទឹកចិត្ត​ដល់​អ្នក​អាន​ប្រព័ន្ធ​ឌី​ជី​ថ​ល ។ ចំពោះ​ថ្លៃ​ចូល​ជា​សមាជិក​គឺ​៩,៩៩​ដុល្លារ​ក្នុង​មួយ​ខែ ។

៦-​រំលឹក​ខួប​សង្គ្រាមត្រជាក់
ស្ត្រី​ម្នាក់​ពិនិត្យ​មើល​ស្នាដៃ​សិល្បៈ​របស់​លោក​សុ​ន​យា​៉ សូ​អេ​ន បេ​៊ី​ហ្គើ វិចិត្រករ​ជនជាតិ​អា​ល្លឺ​ម៉​ង់ បង្ហាញ​ពី​ការ​បែងចែក​ប្រទេស​ជា​២ គឺ​អា​ល្លឺ​ម៉​ង់​ខាងលិច និង​អា​ល្លឺ​ម៉​ង​ខាងកើត ។

៧-​ស្ត្រី​មាន​ពុកមាត់
នាង​សូ​ណា​ម កា​ណូ​រា​៉ តា​រាហូ​លី​វូ​ដ បាន​បិទ​ពុកមាត់​ឱ្យ​ជាង​ថតរូប​នៅ​ក្នុង​ពិធី​បញ្ចាំងភាពយន្ត​ហិណ្ឌូ​ថ្មី នៅ​ក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា ។

៨-​មន្ទីរ​ពេទ្យសត្វ​ប្រមា
បុគ្គលិក​មូលនិធិ «​គូ​ស៊ី ម៉ូ​ស្គី អី​ុ​ក​លី​វៀក ហ្វោ​ន​ដេ​សិន​» ប្រទេស​ប៉ូ​ឡូញ​ពិនិត្យ​សុខភាព​សត្វ​ប្រមា ។ បរិវេណ​នោះ​ជា​កន្លែង​ព្យាបាល​សត្វ​ប្រមា ៕