ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​មិន​ដែល​ប​ញ្ញ​តិ្ត​សិក្ខាបទ​មុន​ហេតុការណ៍​ទេ

3 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ទាំងឡាយ​ទ្រង់​មិន​ទាន់​បញ្ញត្តិ​សិក្ខាបទ​ក្នុង​កាលដែល​នៅ​មិន​ទាន់​មាន​ហេតុ​នោះ​ទេ ព្រោះ​ព្រះ​អង្គ​ទ្រង់​ការពារ​ការ​តិះដៀល​ដែល​នឹង​កើត​អំពី​មនុស្ស​ទាំងឡាយ​ថា កាល​សាវក​តាំងនៅ​ជា​ប្រក្រតី ហេតុ​អ្វី​ព្រះ​សមណគោតម​ក៏​ទ្រង់​បញ្ញត្តិ​សិក្ខាបទ ? ការ​ទ្រង់​បញ្ញត្តិ​សិក្ខាបទ​មុន​មាន​ហេតុ​ការ​ណ៏​រមែង​ជា​ទោស ដូច​ការ​ដាក់​ថ្នាំ​ដល់​បុគ្គល​ដែល​មិន​ទាន់​ឈឺ យ៉ាងណាមិញ កាល​ពួក​សាវក​មិន​ទាន់​មាន​កំហុស បើ​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ​សិក្ខាបទ​ឡើង…

ព្រះ​មាន​ព្រះ​ភាគ​ទាំងឡាយ​ទ្រង់​មិន​ទាន់​បញ្ញត្តិ​សិក្ខាបទ​ក្នុង​កាលដែល​នៅ​មិន​ទាន់​មាន​ហេតុ​នោះ​ទេ ព្រោះ​ព្រះ​អង្គ​ទ្រង់​ការពារ​ការ​តិះដៀល​ដែល​នឹង​កើត​អំពី​មនុស្ស​ទាំងឡាយ​ថា កាល​សាវក​តាំងនៅ​ជា​ប្រក្រតី ហេតុ​អ្វី​ព្រះ​សមណគោតម​ក៏​ទ្រង់​បញ្ញត្តិ​សិក្ខាបទ ?

ការ​ទ្រង់​បញ្ញត្តិ​សិក្ខាបទ​មុន​មាន​ហេតុ​ការ​ណ៏​រមែង​ជា​ទោស ដូច​ការ​ដាក់​ថ្នាំ​ដល់​បុគ្គល​ដែល​មិន​ទាន់​ឈឺ យ៉ាងណាមិញ កាល​ពួក​សាវក​មិន​ទាន់​មាន​កំហុស បើ​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ​សិក្ខាបទ​ឡើង ក៏​នឹង​បាន​ទទួល​ការ​ជំទាស់​តិះដៀល​យ៉ាង​ដូច្នោះ​ដែរ ។

លុះត្រាតែ​ពួក​សាវក​មាន​កំហុស​កើតឡើង​ហើយ ទើប​ព្រះពុទ្ធ ទ្រង់​បញ្ញត្តិ​សិក្ខាបទ​ឡើង ប្រៀប​ដូច​កាល​រោគ​កើតឡើង​ហើយ ទើប​គ្រូពេទ្យ​ឆ្លាត​ដាក់​ថ្នាំ​ព្យាបាល​ជំងឺ​ដូច្នោះ​ឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ