ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​វ័យក្មេង​ម្នាក់​មិនដឹង​មក​ណា? បាន​យក​អំបោស​សំអាត​ផ្លូវ​យ៉ាង​ស្អាត​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ជនបរទេស​វ័យក្មេង​ម្នាក់ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា ជា​ជនជាតិ​រុ​ស្ស៊ី បារាំង ឬ​ជា​ជនជាតិ​អ្វី​ឱ្យ ច្បាស់​ឡើយ​​លាស់​នោះ​ឡើយ ព្រោះ​មិន​មាត់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ជនបរទេស​វ័យក្មេង​ម្នាក់ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា ជា​ជនជាតិ​រុ​ស្ស៊ី បារាំង ឬ​ជា​ជនជាតិ​អ្វី​ឱ្យ ច្បាស់​ឡើយ​​លាស់​នោះ​ឡើយ ព្រោះ​មិន​មាត់ មិន​.​ក​និយាយ​ស្តី​ឆ្លើយ​តប​នោះ​ទេ បាន​ត្រឹមតែ​ញាក់​ចិញ្ចើម ញាក់ភ្នែក នៅ​ពេល​ដែល​គេ​សួរនាំ​ប៉ុណ្ណោះ ក្រោយ​ពី​រូបគេ​បាន​ដើរ​ដោយ​មាន​បង្វិច​ខោអាវ​មួយ​ជាប់​នឹង​ខ្លួន ហើយ​ដើរទៅ​យក​អំបោស​ប្រមូល​សំរាម និង​ប្រដាប់​កើប​ដី​ទៅ​បោស​សំអាត​តាម​ដងផ្លូវ​សាធារណៈ​តែ​ម្នាក់ឯង ហើយ​ក៏​មាន​អ្នកដំណើរ​តាម​ផ្លូវ​ឱ្យ​ទឹក​សុទ្ធ​ហូប និង​ផ្តល់​លុយកាក់​មួយ​ចំនួន​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ប្រទះ​ឃើញ​ជន​បទេស​ដើរ​បោសសំអាត​ផ្លូវ​នេះ​ដែរ គឺ​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៩៤ ក្នុង​សង្កាត​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ។

បើ​តាម​បុរស​ជា​សន្តិសុខ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខណៈ​ដែល​រូប​គាត់​កំពុង​តែ​អង្គុយ​យាម​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ក្បែរ​នោះ ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនបរទេស​វ័យក្មេង​ម្នាក់​មាន​អាយុប្រមាណ​ជា​ជាង​២០​ឆ្នាំ ដោយ​មាន​កាន់​បង្វិច​ខោអាវ​មួយ បាន​ដើរ​ចូល​ទៅ​ក្នុង​កន្លែង​របស់​គាត់ ហើយ​រូប​គាត់​ក៏​ធ្វើការ​សួរនាំ​ដោយ​និ​យ​យាយ​ជា​ភាសា​អង់គ្លេស​ខ្លះ និង និយាយ​ជា​ភាសា​ខ្មែរ​ខ្លះ​។

បុរស​ជា​សន្តិសុខ​បន្ត​ថា តែ​បុរស​ជា​ជនបរទេស​រូប​នោះ​មិន​មាត់​.​ក​និយាយ​ស្តី​អ្វី និង​ឆ្លើយ​តប​មក​វិញ​ទេ ដោយ​គ្រាន់តែ​ញាក់ចិញ្ចើម និង​ញាក់ភ្នែក​ដាក់​ប៉ុណ្ណោះ ហើយ​ក៏​ដើរ​ចេញ​ទៅ​ក្រៅរបង​ដី​ឡូ​តិ៍ក​ន្លែ​ង​ដែល​គាត់​យាម​វិញ​បាត់​ទៅ​។

តាម​ប្រ​ភ​ដដែល​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បុរស​ជា​ជនបរទេស​ម្នាក់​ខាងលើ ដើរ​ចេញពី​កន្លែង​គាត់​យាម​វិញ ហើយ​ក៏​បាន​ដើរទៅ​យក​អំបោស និង​ប្រដាប់​កើប​ដី​ពី​ផ្ទះ​មួយ​នៅ​ទល់មុខ​គ្នា​នោះ ហើយ​យក​ទៅ​ដើរ​បោស​សំរាម និង​ប្រមូល​ដី​គរ​ជា​គំនរ​ៗ រួច​ហើយ​ដើរ​ក៏​ទៅ​រក​សុំ​ថង់​ពី​ហាង​មួយ​កន្លែង​នៅ​ក្បែរ​នោះ​ទៀត ដើម្បី​យក​មក​ប្រមូល​ច្រក​សំរាម និង​ដី​យក​ទៅ​ទុកដាក់​យ៉ាង​ស្អាត​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា បុរស​ជនបរទេស​ម្នាក់​ខាងលើ​នេះ​មិន​បានដឹង​ថា រូបគេ​មក​ពី​ទីណា ហើយ​ក៏​មិនដឹង​ថា ជា​ជនជាតិ​រុ​ស្ស៊ី បារាំង ឬ​ក៏​ជា​ជនជាតិ​ឱ្យ​អោយ​ច្បាស់​ឡើយ ព្រោះ ពេល​សួរនាំ​ទៅ​មិន​​មាត់ មិន​.​ក ឬ​និយាយ​ស្តី​ឆ្លើយ​តប​វិញ​អី​បន្តិច​សោះ មើលទៅ​ជា​មនុស្ស​ស្លូតបូត​ណាស់ ហើយ​ក៏​មិន​បានដឹង​ថា រូបគេ​មាន​មូលហេតុ​អ្វី​ដែរ? ហើយ​ផ្លូវ​ក៏​ស្អាត​ជាង​មុន​ដែរ​។

ក្នុង​ពេល​ដែល​បុរស​ជា​ជនបរទេស​ម្នាក់​ខាងលើ​នេះ បាន​ដើរ​បោសសំអាត និង​ប្រមូល​សំរាម​នៅ​តាម​ដងផ្លូវ​លេខ ២៩៤ ខាងលើ នោះ គេ​ក៏​សង្កេត​ឃើញ​មាន​បងប្អូន​អ្នកដំណើរ​តាម​ផ្លូវ​យក​ទឹក​សុទ្ធ​ទៅ​ឱ្យ​ហូប ហើយ​ក៏​ឃើញ​មាន​ជនបរទេស​ដូច​គ្នា​បាន​យក​លុយកាក់​មួយ​ចំនួន​យក​ទៅ​ឱ្យ ហើយ​​សភាព​តាម​ដងផ្លូវ​ក៏​ហាក់​មាន​សភាព​ស្អាតបាត​ជា​មុន​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ