ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​កម្រិត​ទាំង​បួន ​នៃ​ជំ​ងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​មនុស្ស​ម្នាក់​​ឆ្លង​មេ​រោ​កូ​វី​ដ​១៩ ​នោះ អ្នកជំងឺ​អាច​ស្ថិត​នៅ​ក្នុង​កម្រិត​ណាមួយ នៃ​កម្រិត​ទាំង​បួន​នៃ​ជំងឺ​នេះ​។ យោង​តាម​ពិធីសារ​នៃ​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ​នៅ​កម្ពុជា ​បានអោយ​ដឹង​ថា ជំងឺ​កូ​វី​ដ​១៩​ត្រូវ បាន​​បែងចែក​ជា​បួន​កម្រិត ​គឹ​…

នៅ​ពេល​មនុស្ស​ម្នាក់​​ឆ្លង​មេ​រោ​កូ​វី​ដ​១៩ ​នោះ អ្នកជំងឺ​អាច​ស្ថិត​នៅ​ក្នុង​កម្រិត​ណាមួយ នៃ​កម្រិត​ទាំង​បួន​នៃ​ជំងឺ​នេះ​។

យោង​តាម​ពិធីសារ​នៃ​ការ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ​នៅ​កម្ពុជា ​បានអោយ​ដឹង​ថា ជំងឺ​កូ​វី​ដ​១៩​ត្រូវ បាន​​បែងចែក​ជា​បួន​កម្រិត ​គឹ​ ៖

កម្រិត​ទីមួយ ​ដែល​គ្មាន​រោគ​សញ្ញា​។ កម្រិត​ទី​ពីរ ដែល​មាន​រោគ​ស​ញ្ញា គឺជា​កម្រិត​ស្រាល​ ដែល​មាន​រោគ​សញ្ញា​ដូច​ជា​៖ ក្តៅខ្លួន ក្អក​ជាដើម​។ ចំណែកកម្រិត​ទី​បី​ ​គឺ​មាន​រោគ​សញ្ញា​កម្រិត​មធ្យម ​ដែល​គេ​គិត​ថា ​រោគ​សញ្ញា​មាន​ដូចនឹង​ជំងឺ​ផ្តាសាយធំ និង​ចុង​ក្រោយ​កម្រិត​ទី​បួន គឺ​កម្រិត​ធ្ងន់ធ្ងរ​ដែល​មាន​លេច​ចេញ​ជា​​ជំងឺ​រលាក​សួត​។

អ្នក​វិទ្យាសាស្ត្រ​គិត​ថា​ មនុស្ស​ដែល​មាន​មេ​រោ​គ​កូ​វី​ដ​១៩ ​ហើយ​មិន​មាន​រោគ​សញ្ញា​ គឺ​មាន​គ្រោះថ្នាក់​ជាងគេ​ក្នុង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ​ទៅ​អ្នក​ដទៃ ដោយសារ​តែ​គេ​មិនដឹង​ថា​ ខ្លួន​ឈឺ​ហើយ​មិន​បាន​ពិនិត្យ​។

ប្រទេស​កម្ពុជា​មក​ដល់​ពេល​នេះ ​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ​ចំនួន​១០៣​ករណី​ហើយ ប៉ុន្តែ​ដូច​ជា​មិន​ទាន់​មានការ​រាយការណ៍​អំពី​កម្រិត​ធ្ងន់​ ឬ​អ្នក​ស្លាប់​នៅឡើយ​ទេ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ