ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យោធា​ស្រវឹងស្រា​មួយក្រុមបើកឡានមក ​​វាយ​បុគ្គលិក​អគ្គិសនី​ពិការ​ជើង​​ដល់​បន្ទប់​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ មីនា បុគ្គលិក​ពិការ​ជើង​ទាំង​សងខាង​ម្នាក់របស់​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​មួយ​​បាន​រៀបរាប់​ប្រាប់​ក្នុង​ការិយាល័យ​អគ្គិសនី​​ថា រូបគេ​ត្រូវ​បាន​មន្ត្រី​យោធាស្រវឹងស្រា​១​ក្រុម មាន​គ្នា​ប្រហែល​១០​នាក់ បាន​បើករថយន្ត​ចំនួន​២​គ្រឿង…

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ មីនា បុគ្គលិក​ពិការ​ជើង​ទាំង​សងខាង​ម្នាក់របស់​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​មួយ​​បាន​រៀបរាប់​ប្រាប់​ក្នុង​ការិយាល័យ​អគ្គិសនី​​ថា រូបគេ​ត្រូវ​បាន​មន្ត្រី​យោធាស្រវឹងស្រា​១​ក្រុម មាន​គ្នា​ប្រហែល​១០​នាក់ បាន​បើករថយន្ត​ចំនួន​២​គ្រឿង ចូល​ទៅ​អុកឡុក​ពេញ​ក្នុង​ការិយាល័យ និង​វាយដំ​លើ​រូបគេ ព្រមទាំង​ជេរ​ប្រមាថ​គ្រប់​បែប​យ៉ាង ក្រោយក្រុមហ៊ុន​អគ្គិ​សនីបាន​ផ្តាច់​ប្រព័ន្ធ​ភ្លើង​ប្រើប្រាស់ ដោយសារ​​​អត់​បង់ប្រាក់​ឱ្យ​ក្រុមហ៊ុន​អស់​រយ​:​ពេល​៦​ខែ​​មកហើយ ។

https://www.facebook.com/williamguangOfficial/videos/2360284497596885/
https://www.facebook.com/Unlimitedsharepages/videos/831902143992974/

សូម​បញ្ជាក់​ថា ហេតុការណ៍​ដែល​ក្រុម​មន្ត្រី​យោធាបើករថយន្ត​ទៅ​វាយ​ជន​រង​គ្រោះ​ពិការ​ដល់​ក្នុង​បន្ទប់​ធ្វើការ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៤ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៥ មីនា ២០២០ ស្ថិត​ក្នុងភូមិ​ស្ទឹង​ត្រង់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ​ជន​រង​គ្រោះ មាន​ឈ្មោះ សុខ ទិ​ត្យា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជន​ពិការ​ជើង​ទាំង​ពីរ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​តា​ឯង សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក សុខ ទិ​ត្យា ជា​បុគ្គលិក​ពិការរបស់​ក្រុមហ៊ុន​អគ្គិសនី​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មានរឿង​រ៉ាវ​បែប​នេះ គឺ​ម្ចាស់​ក្រុមហ៊ុន​អគ្គិសនី​ខាងលើ បាន​ចេញ​ច្បាប់​មួយ ឱ្យ​បុគ្គលិកដើរ​ស្រង់​បញ្ជី​ឈ្មោះ​អតិថិជន ដែល​ជំពាក់​បំណុលថ្លៃ​ភ្លើងអគ្គិសនី​យូរ​ខែ ។ ក្រោយមក ខាង​ក្រុមហ៊ុន​អគ្គិសនីបាន​ពិនិត្យ​ឃើញ​បន្ទាយ​យោធាវរ​:​សេនា​តូច​ការពារ​ព្រំដែន​លេខ​៥០៤ ជំពាក់​ថ្លៃ​ភ្លើង​រហូត​ដល់​៦​ខែសរុប​ចំនួន​៣១៦៣១០០​រៀល ក៏​បញ្ជា​ឱ្យ​បុគ្គលិក​ចុះ​ទៅ​បិទ​ភ្លើង មិន​ឱ្យ​បន្ត​ប្រើប្រាស់​ទៀត ។

លុះ​បិទ​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២៤​ មីនា ដល់​ពេល​យប់​ជ្រៅ ស្រាប់តែ​គេ​លួ​ចត​ភ្ជាប់​ប្រើប្រាស់​វិញ ដោយ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៥ មីនា គេ​សន្យា​ថា ដល់​រសៀល​ថ្ងៃ​កើត​ហេតុ នឹង​ធ្វើការ​បង់ប្រាក់​ថ្លៃ​ភ្លើង ។ តែ​ខាង​មន្ត្រី​យោធា​នោះអត់​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ ទើប​ខាង​ក្រុមហ៊ុនបញ្ជា​ឱ្យ​បុគ្គលិក​ទៅ​បិទ​ភ្លើង​ម្តងទៀត ។ លុះ​ផ្តាច់​បាន​ត្រឹមតែ​ប្រហែល​២​ម៉ោង​ប៉ុណ្ណោះ រហូត​ដល់​វេលា​ម៉ោង៤ និង​៥០​នាទី​រសៀល ស្រាប់តែ​មាន​មន្ត្រី​យោធា​ប្រហែល​១០​នាក់បាន​ចុះ​ពីលើ​រថយន្ត ចូល​ទៅ​ក្នុង​បន្ទប់​ការិយាល័យ ស្រែក​ជេរ​បញ្ចោរ និង​មើលងាយ​ខាង​លោក​សព្វគ្រប់​បែប​យ៉ាង ថែម​ទាំង​ប្រមាថ​ជីវិត​លោក​ទៀត​ផង ។

ហើយ​ចោទ​ថា លោក​បញ្ជា​បុគ្គលិក​ឱ្យ​ចុះ​ទៅ​បិទ​ភ្លើងអគ្គិសនី តាម​ពិត​គឺ​ក្រុមហ៊ុន​តម្រូវ​ឱ្យ​បិទ ព្រោះ​លោក​គ្មាន​សិទ្ធិ​នោះ​ទេ ។ លោក​បញ្ជាក់​ទៀត​ថា ក្រុម​មន្ត្រី​យោធា​ទាំងនោះ មាន​អ្នកខ្លះ​យក​កុង​ទ័​រ​ភ្លើង​ទៅ​អុក​ក្បាល​លោក​ម្តង​ហើយ​ម្តងទៀត ខ្លះ​ទះកំផ្លៀង និង​អុស​រទេះរុញ​លោក​ពី​ក្នុង​បន្ទប់​ចេញ​ក្រៅ រួច​ធាក់​២​ជើង​ស្ទើរតែ​ធ្លាក់​ពីលើ​រទេះរុញ​ផង​ដែរ ។

លោក​បន្ថែម​ទៀត​ថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ខាង​អាវុធហត្ថ​ស្រុក​សាលា​ក្រៅ​ហើយ ដោយ​សុំ​ប្តឹង​ចំពោះ​លោកវរ​:​សេនីយ​ឯក យ៉​យ ស៊ី​ដូ មេបញ្ជាការ​កងការពារ​ព្រំដែន​គោក​លេខ​៥០៤ ដែល​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​យោធា​ចំនួន​៨​ទៅ​១០​នាក់ ចូល​ទៅ​ធ្វើ​សកម្មភាព​វាយ និង​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក ដែល​ជា​ជន​ពិការ ខណ​:​កំពុងធ្វើការ​ក្នុង​ក្រុមហ៊ុន​អគ្គិ​នី គ្មាន​អ្វី​តតាំង​នឹង​គេ​វិញ​ឡើយ ។

លោក​ក៏​បាន​សំពះ​សុំ​ឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច ទៀ បាញ់ ព្រមទាំង​លោក​មេបញ្ជាការអគ្គ​មេបញ្ជាការនៃ​កង​យោធពល​ខេរ​ភូមិន្ទ លោក​មេបញ្ជាការ​កងទ័ពជើងគោក និង​លោក​មេបញ្ជាការ កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តុលាការ និង​ក្រសួងយុត្តិធម៌ ព្រមទាំង​អង្គការសិទ្ធិមនុស្ស ជួយ​រក​យុត្តិធម៌​ជូន​លោក​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក យ៉​យ ស៊ី​ដូ មេបញ្ជាការ​កងការពារ​ព្រំដែន​ជើង​គោក​លេខ​៥០៤ បានឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​១២ និង​០១ នាទី​ថ្ងៃត្រង់​ទី​២៨ មីនា នេះ​ថា ខាង​លោក​អត់​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ទៅ​វាយ​ធ្វើបាប​បុគ្គលិក​អគ្គិសនី​ខាងលើ​នោះ​ឡើយ គឺ​លោក​ចូល​ទៅ​បង់ប្រាក់​ថ្លៃ​ជំពាក់​បំណុល ជូន​ក្រុមហ៊ុន​ប៉ុណ្ណោះ ។

រីឯ​អ្នក​ផ្សេង​ទៀត ​លោក​មិនដឹង​ឡើយ គឺ​គេ​ប្រព្រឹត្ត​ខ្លួនឯង​ប៉ុណ្ណោះ ដោយសារ​ខឹង​នឹង​បុគ្គលិក​អគ្គិសនី​ដោះ​យក​កុង​ទ័​រ​ភ្លើង​ចេញ​មិន​ឱ្យ​ប្រើប្រាស់ ។ ចំណែកអ្នក​ដែល​វាយ​ទៅ​លើ​ជន​រង​គ្រោះមាន​ចំនួន​២​នាក់ ទី​១-​ឈិ​ន ណុ​ប ភេទ​ប្រុស ទី​២-ឈ្មោះ អ៊ិ​ន ខ្លឹ​ង ភេទ​ប្រុស ត្រូវ​បាន​ខាង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការ ។ ចំពោះ​ការ​ដែល​លោក​ចូល​ទៅ​កន្លែង​ការិយាល័យ​អគ្គិសនី​ទាំង​ស្រវឹងស្រា លោក​បញ្ជាក់​ថា ពេល​រសៀល​ខាង​លោក​តែងតែ​មានការ​ផឹកស្រា​តិចតួច​ហើយ​។

អត្ថបទសរសេរ ដោយ