ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​តម្លៃ​លក់ OPPO Find X2 Pro 5G $1299 កុំ​ទាន់​អាល​និយាយ ពិនិត្យ​សមត្ថភាព​កាមេរ៉ា​សិន​ទៅ !

4 ឆ្នាំ មុន
  • ភ្នំពេញ

ភាព​ភ្ញាក់ផ្អើល​នៃ​ទូរស័ព្ទ​វៃឆ្លាត​លំដាប់​កំពូល OPPO Find X2 Pro 5G មិន​ទាន់​ថមថយ​នៅឡើយ​នោះ​ទេ បន្ទាប់​ពី​បាន​ចេញ​លក់​ជា​ផ្លូវការ​កាលពី​ពេល​ថ្មី​ៗ​នេះ ជា​ពិសេស​គឺ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​តែ​ម្តង ។…

ភាព​ភ្ញាក់ផ្អើល​នៃ​ទូរស័ព្ទ​វៃឆ្លាត​លំដាប់​កំពូល OPPO Find X2 Pro 5G មិន​ទាន់​ថមថយ​នៅឡើយ​នោះ​ទេ បន្ទាប់​ពី​បាន​ចេញ​លក់​ជា​ផ្លូវការ​កាលពី​ពេល​ថ្មី​ៗ​នេះ ជា​ពិសេស​គឺ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​តែ​ម្តង ។ យើង​សង្កេត​ឃើញ​ថា Find X2 Pro 5G កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់ ដោយសារ​រូបរាង អេ​ក្រង់​ល្អ​ឯក បច្ចេកវិទ្យា 5G និង​ជា​ពិសេស​គឺ​សមត្ថភាព​មេ​រ៉ា​មុខក្រោយ​របស់​វា​តែ​ម្តង ។

បើ​និយាយ​អំពី​សមត្ថភាព​នៃ​ការ​ចាប់​យក​កម្រិត​ពណ៌ ការ​បែងចែក​ប្លង់​រូបភាព ភាព​រហ័សរហួន​ក្នុង​ការ​ចាប់​យក​ចំណុច Focus ការ​ថតរូប​កម្រិត​ច្បាស់ 12Bit True Capture និង​ផលិត​ចេញ​ជា​រូប​ដើម File RAW ទំហំ​ធំ​សម្រាប់​យក​ទៅ​ឌី​ហ្សា​ញ Find X2 Pro 5G គឺជា​ជម្រើស​ល្អ​បំផុត ។ យ៉ាង​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល OPPO Find X2 Pro 5G ទទួល​បាន​កម្រិត​ពិន្ទុសរុប​រហូត​ដល់ 124 ស្មើ​និង​ចំណាត់ថ្នាក់​លេខ 1 ក្នុង​តារាង​ធ្វើតេស្ត​ដាក់​ពិន្ទុ​ចំណាត់ថ្នាក់​សមត្ថភាព​កាមេរ៉ា​ទូរស័ព្ទ​ទាំង​អស់ពី​ស្ថាប័ន​វិ​ប​សាយ DXOMARK ចុះ​ផ្សាយ​កាលពី​ពាក់កណ្តាល​ខែមីនា​នេះ ។

ការ​ធ្វើតេស្ត​សមត្ថភាព​នេះ​ត្រូវ​បាន​អនុវត្ត​តាម​រយៈ​ការ​យក Find X2 Pro 5G ថត​រហូត​ដល់​លើស 1600 រូប និង វី​ដេ​អូ​លើស 2 ម៉ោង ទាំង​នៅ​ក្នុង​បន្ទប់​តេស្ត​ផ្ទាល់ និង​ខាងក្រៅ ។
ការ​ធ្វើតេស្ត និង​ប្រើប្រាស់​កាមេរ៉ា​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា OPPO Find X2 Pro 5G មាន​សមត្ថភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ ជា​ពិសេស​នៅ​ផ្អែក Auto Focus ដែល​ធ្វើការ​បាន​យ៉ាង​រហ័ស លឿន និង​អាច​ប្រើប្រាស់​បាន​ទាំង​ការ​ថតរូប​សន្លឹក និង​ថត​វី​ដេ​អូ ដោយសារ​តែ​លើក​នេះ OPPO បាន​ធ្វើការ​សហការ​ជាមួយ Sony ដើម្បី​បំពាក់​នូវ​ប្រភេទ​សេន​ស័​រ​ធំ​ជាងគេ​គឺ Sony IMX 689 បំពាក់​បច្ចេកវិទ្យា​ទំនើប​ប្លែក​គេ​មួយ​ឈ្មោះ​ថា All Pixel-Omni Directional PDAF មាន​សមត្ថភាព គណនា​គ្រប់​ចំណុច​ភិ​ក​ស៊ែ​ល​នៃ​រូប​ទាំងមូល អោយទៅ​ជា​ចំណុច Focus រួច​ជា​ស្រេច​តែ​ម្តង ។

ចំណុច​លេចធ្លោ​បន្ទាប់​គឺ ការ​ថត​វី​ដេ​អូ​ដែល​អាច​រក្សា​បាន​នូវ​លំនឹង រលូន កាត់​បន្ថយ​ភាព​រង្គើ រំ​ញ័រ បាន​យ៉ាង​ល្អ​គ្មាន​ប្រៀប ដោយសារ​តែ​មុខងារ​ទប់​លំនឹង Ultra-Steady Video Pro និង​ជំនួយ​ពី​លេ​ន​កាមេរ៉ា​ប្លង់​ទូលាយ​កំរិត​ធំ 48MP ហើយ​គុណភាព​វី​ដេ​អូ​ទៀត​សោត ក៏​ស្រស់​ស្អាត​ពណ៌​ធម្មជាតិ ដោយសារ​តែ​មុខងារ LIVE HDR ដែល​មាន​មក​ស្រាប់ ។ ចំណុច​ល្អ​ដែល​មិន​ស​សើរ​មិន​បាន​នោះ​គឺ សមត្ថភាព​ក្នុង​ការ​ចាប់​យក និង​បែង​ចែង​ពណ៌​នៃ​រូបភាព ព្រោះ​លោក​អ្នក​នឹង​ទទួល​បាន​នូវ​កម្រិត​ពណ៌​ពិត​ៗ​ដូច​ធម្មជាតិ និង​ការ​កំណត់​កម្រិត​ពណ៌ ស បាន​យ៉ាង​ល្អ​ទាំង​នៅ​ក្នុង​ទីតាំង​ខាងក្រៅ​ពេល​ថ្ងៃ និង​នៅ​ក្នុង​ទីតាំង​ម្លប់ នេះ​ក៏​អាច​ដោយសារ​តែ កំរិត​បង្ហាញ​ពណ៌​របស់​អេ​ក្រង់​វា បាន​រហូត​ដល់​ទៅ​កម្រិត 10Bit ដែល​គិត​ទៅ​គឺ​លើស 1 ពាន់​លាន​ពណ៌​ទៅ​ទៀត ហើយ​បើ​ប្រៀបធៀប​ជាមួយ អេ​ក្រង់​ទូរ​សព្ទ​ដទៃ គឺ​លើស​រហូត​ដល់ 64 ដង ។

ជា​ការ​ពិត នេះ​នៅ​មិន​ទាន់​អស់​សមត្ថភាព​ដែល​មាន​បំពាក់​ជាមួយ​កាមេរ៉ា​ដ៏​ឆ្លាត​វៃ របស់ OPPO Find X2 Pro នៅឡើយ​ទេ ។ យើង​មិន​ទាន់​បាន​និយាយ​ដល់​សមត្ថភាព​ថតរូប​ពង្រីក Hybrid Zoom ជំនាន់​ទី 2 និង សមត្ថភាព​ថតរូប​នៅ​ពេល​យប់ និង​ពេល​ងងឹត​ខ្វះ​ពន្លឺ ។ OPPO Find X2 Pro 5G ត្រូវ​បាន​រចនា​យ៉ាង​ល្អ​ប្រណីត​ជាមួយនឹង​ពីរ​ពណ៌ គឺ​ពណ៌​ខ្មៅ​ខាប់ ប្រភេទ​សេ​រ៉ា​មិច​សុទ្ធ និង​ពណ៌​ទឹកក្រូច ប្រភេទ​ស្បែក​គុណភាព​ខ្ពស់​មិន​ប៉ះ​ព៉ា​ល់​បរិស្ថាន មាន​អេ​ក្រង់​ល្អ​ផ្តាច់​គេ 6.7” Dynamic AMOLED កម្រិត​បង្ហាញ​រូបភាព QHD+ 3K (3168 x 1440) ដែល​ពិសេស​បំផុត បង្ហាញ​កម្រិត​ពណ៌​ដល់​ទៅ 10Bit លើស​ពី 1 ពាន់​លាន​ពណ៌ និង​កម្រិត​ល្បឿន​អេ​ក្រង់ 120Hz និង​ល្បឿន​ប៉ះ​សម្គាល់ 240Hz ។ ប្រើប្រាស់​បន្ទះ​ឈី​ប 5G ខ្នាត​កំពូល Snapdragon 865 អម​ដោយ​រ៉េ​ម​យក្ស 12GB ប្រភេទ LPDDR5 និង​អង្គ​ផ្ទុក​ទិន្នន័យ 512GB ប្រភេទ UFS3.0 ដំណើរការ​ដោយ ColorOS 7.1 (Android 10) ភ្ជាប់​មក​ជាមួយនឹង​មុខងារ​តន្ត្រី​បន្ធូរ​អារម្មណ៍ OPPO Relax និង កម្មវិធី​កែសម្រួល​វី​ដេ​អូ Soloop2.0 អាច​ទ្រទ្រង់​បច្ចេកវិទ្យា​5G មាន​ថាមពល​ថ្ម 4260mAh ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 65W SuperVOOC2.0 (​សាក​ថ្ម​ពេញ 100% ត្រឹម 38​នាទី​) ។ ជា​ពិសេស​មាន​បច្ចេកវិទ្យា​ការពារ​ទឹក IP68 ស្កេ​ន​ក្រយៅ​ដៃ​លើ​អេ​ក្រង់​សុវត្ថិភាព​បំផុត​, Wi-Fi ជំនាន់​ទី 6 ទាញ​ល្បឿន​អ៊ី​ន​ធឺ​ណែ​ត​លឿន​ជាងគេ និង បច្ចេកវិទ្យា Dolby Atmos សំឡេង​បែប Stereo ពីរោះ​រណ្តំ​ចិត្ត ។

ដូចនេះ​លក្ខណៈសម្បត្តិ​កំពូល​ៗ ពិសេស​ៗ​ខាងលើ​យើង​អាច​សន្និដ្ឋាន​បាន​ថា OPPO Find X2 Pro 5G ពិតជា​ស័ក្តិសម​ទូរស័ព្ទ​វៃឆ្លាត​លំដាប់​កំពូល​ពិតមែន ហើយ​លោក​អ្នក​អាច​ស្វែងរក​ទិញ​បាន​ហើយ​នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ទូ​ទាំង​ប្រទេស​ក្នុង​តម្លៃ​ត្រឹមតែ 1299$ ប៉ុណ្ណោះ ។ ប្រសិនបើ​ស្ទាក់ស្ទើរ ហើយ​ចង់​សាកល្បង​តេស្ត​សមត្ថភាព​ពិត OPPO Find X2 Pro 5G នៅ​ទីតាំង​របស់​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO សាខា​ផ្សារ​ទំនើប​អ៊ី​អន 1 ប្រកបដោយ​សុវត្ថិភាព​បំផុត ព្រោះ​ទូរស័ព្ទ​ត្រូវ​បាន​សម្អាត​រៀង​រាល់ 2 ម៉ោង​ម្តង Showroom មួយ​ថ្ងៃ​ទី 2 ដង និង​មានទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ