ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​កែវ​ កំពូល​កីឡាករ​ប្រដាល់​ពិភពលោក​សង្ស័យ​មាន​កូ​វី​ដ-​១៩

4 ឆ្នាំ មុន

កំពូល​កីឡាករ​ប្រដាល់​ពិភពលោក ម៉ា​នី ប៉ា​កែវ​ និង​សមាជិកគ្រួសារ​របស់​គាត់​ ត្រូវ​បាន​គេ​ស្នើ​អោយ ដាក់​ខ្លួន​នៅ​ដោយឡែក ​ដោយ​សង្ស័យ​ថា​ ពួក​គេ​អាច​នឹង​ឆ្លង​មេរោគ​កូ​វី​ដ-​១៩ ​។ សារព័ត៌មាន…

កំពូល​កីឡាករ​ប្រដាល់​ពិភពលោក ម៉ា​នី ប៉ា​កែវ​ និង​សមាជិកគ្រួសារ​របស់​គាត់​ ត្រូវ​បាន​គេ​ស្នើ​អោយ ដាក់​ខ្លួន​នៅ​ដោយឡែក ​ដោយ​សង្ស័យ​ថា​ ពួក​គេ​អាច​នឹង​ឆ្លង​មេរោគ​កូ​វី​ដ-​១៩ ​។

សារព័ត៌មាន Inquirer របស់​ហ្វី​លី​ពី​ន​បាន​រាយការណ៍​ថា មន្ត្រី​ក្រុង​ម៉ា​កា​ទី​បាន​ស្នើ​សុំ​អោយ លោក ប៉ា​កែវ ​កុំ​ចាក​ចេញពីផ្ទះ ខណៈ​ដែល​គេ​ចាត់​ទុក​ថា​ គាត់​ជា​មនុស្ស​ម្នាក់បាន​ប្រឈមនឹង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​- ១៩​។

គេ​បាន​ដាក់​ការ​សង្ស័យ​បែប​នេះ បន្ទាប់​ពី​គេ​ដឹង​ថា​ លោកប៉ា​កែ វ​ដែល​ក៏​ជា​សមាជិក​ព្រឹ​ទ្ធ​សភា ហ្វី​លី​ពី​ន​ដែរ​នោះ ​បាន​នៅ​ជាមួយ​សមាជិក​ព្រឹ​ទ្ធសភា​ម្នាក់​ទៀត​ឈ្មោះ ភី​មិន​ ថែ​ល ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​មេរោគ​កូ​វី​ដ​១៩​។

ហ្វី​លី​ពី​ន​ជា​ប្រទេស​មួយ​ នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​មានការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ គួរ​ឱ្យ​បារម្ភ​ ៕

អត្ថបទសរសេរ ដោយ