ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! មនុស្សជិត២០០នាក់ សង្ស័យពុលនំប៉័ងប៉ាតេល្បីឆ្ងាញ់ នៅវៀតណាម

3 ថ្ងៃ មុន

ប្រទេសវៀតណាម៖ មនុស្សចំនួន ១៦៧នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយសង្ស័យថាពុលអាហារពីការបរិភោគនំប៉័ងប៉ាតេរបស់ហាង Ba Duoc ដ៏ល្បីមួយនៅខេត្ត Quang Ngai ភាគកណ្តាលប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

តាមអាជ្ញាធរ អ្នករងគ្រោះបានចាប់ផ្តើមមានអាការៈឈឺពោះ រាក ក្អួត និងក្តៅខ្លួន ចាប់ពីថ្ងៃទី១០ ខែតុលា ក្រោយទទួលទាននំប៉័ងពីហាងនេះ។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា មានអ្នកជំងឺ ១៣នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីសុខភាពបានប្រសើរឡើង។

ការត្រួតពិនិត្យដំបូងបានរកឃើញថា ម្ចាស់ហាងមិនមានឯកសារបញ្ជាក់ប្រភពគ្រឿងផ្សំមួយចំនួន ហើយកន្លែងរៀបចំអាហារក៏មានចំណុចខ្វះខាតផ្នែកអនាម័យផងដែរ។ អាជ្ញាធរបានប្រមូលសំណាកអាហារ ១៣ និងសំណាកអ្នកជំងឺ ៩ ដើម្បីពិនិត្យ ប៉ុន្តែមូលហេតុពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ម្ចាស់ហាង Ba Duoc ដែលបានប្រកបអាជីវកម្មអស់រយៈពេលជាង ៥០ឆ្នាំ បានចេញមុខសុំទោសជាសាធារណៈ និងប្រកាសផ្អាកដំណើរការអាជីវកម្មបន្ទាប់ពីកើតហេតុ។ ហាងបានសន្យាសហការជាមួយអាជ្ញាធរ ដើម្បីស្វែងរកមូលហេតុ និងដោះស្រាយផលប៉ះពាល់ចំពោះអ្នករងគ្រោះតាមការកំណត់របស់ច្បាប់៕