ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​​ស្រីស្អាតទេ​? ទារក​ទើប​កើត​​២​ថ្ងៃ​ចេះ​និយាយ​ពី​វិធី​ការ​ពារ​​Covid-19​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​នារី​​្រស់​ស្អាត​ម្នាក់ កំពុង​ធ្វើ​ឱ្យ​មហាជន ​មានការ​ងឿងឆ្ងល់​គ្រប់​គ្នា​ បន្ទាប់ពី​នាង​បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម​​និយាយ​ថា «នៅ​ស្រុក​របស់​នាង​ មាន​ទារក​ម្នាក់​ទើបនឹង​កើត​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ចេះ​និយាយ​យ៉ាង​ច្បាស់» ។…

រាជធានីភ្នំពេញ ៖ ​នារី​​្រស់​ស្អាត​ម្នាក់ កំពុង​ធ្វើ​ឱ្យ​មហាជន ​មានការ​ងឿងឆ្ងល់​គ្រប់​គ្នា​ បន្ទាប់ពី​នាង​បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម​​និយាយ​ថា «នៅ​ស្រុក​របស់​នាង​ មាន​ទារក​ម្នាក់​ទើបនឹង​កើត​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ចេះ​និយាយ​យ៉ាង​ច្បាស់» ។

នាង​បាន​បញ្ជាក់ទៀត​ថា ទារក​ដែល​ទើបនឹង​កើត​បាន​២​ថ្ងៃ​នោះ​បាន​និយាយ​ថា បើ​ចង់​ការពារ​ពី​វីរុស Covid-19 គឺ​ត្រូវ​បាន​ស្ងោរ​ពង​ញ៉ាំ​ចំនួន​១​គ្រាប់ ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ពេល​នេះ​តទៅ ។ នាង​​បញ្ជាក់​ទៀត​ថា អ្នកស្រុក​របស់​នាង ​គឺ​នាំ​គ្នា​ផ្អើល​ទៅ​មើល និង​ធ្វើ​តាម​សម្តី​របស់​ទារក​នោះ​គ្រប់​គ្នា ដោយ​ទិញ​ពង​ស្ងោរ​ញ៉ាំ​១​ថ្ងៃ​១​គ្រាប់​រៀងរាល់ថ្ងៃ ហើយ​មិនបាច់​ជ្រលក់​ជាមួយនឹង​អ្វី​នោះ​ទេ ។

ដោយឡែក​ មហាជន​ជា​ច្រើន​បាន​បញ្ចេញមតិ​ងឿងឆ្ងល់​ថា នៅ​លើ​ពិភពលោក​មិន​ទាន់​មានរឿង​ចម្លែក​បែប​នេះនោះ​ទេ ហេតុ​អ្វី​បាន​នារី​ស្រស់​ស្អាត​ម្នាក់​នេះ ហ៊ាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​បែប​នេះទៅ
វិញ? ។

ហើយ​អ្វី​ដែល​ធ្វើឱ្យគេ​គ្រប់​គ្នា​មិន​ជឿ និង​មិន​ទទួលយក​បាន​នោះ គឺ​នាង​មិន​បាន​បង្ហាញ​រូប​ទារក​ដែល​កើត​បាន​២​ថ្ងៃ​ចេះ​និយាយ​នោះ​ទេ សូ​ម្បី​តែ​ស្រុក​ដែល​នាង​និយាយ ក៏​មិន​បាន​បញ្ជាក់​ថា ស្រុក​ណា​​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ