ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារីបុត្រ​ជា​អគ្គបណ្ឌិត​ខាង​ប្រាជ្ញ​វាងវៃ

4 ឆ្នាំ មុន

ដូច​មាន​ចារឹក​ទុក​ក្នុង​បាលី​គម្ពីរ​មជ្ឈិមនិកាយ​សម្តែង​បញ្ជាក់​ថា សម័យមួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​វត្ត​ជេតពន​មហាវិហារ​ជា​អារាម​របស់​អនាថបិណ្ឌិក​សេដ្ឋី​កសាង​ក្បែរ​ក្រុ​ង​​សាវត្ថី​ក្នុង​គ្រានោះ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ឱ្យ​ភិក្ខុ​ទាំងឡាយ​ស្តាប់​ថា ម្នាល​ភិក្ខុ​ទាំង​ឡា​យ សារីបុត្រ​ជា​បណ្ឌិត ជា​អ្នកមាន​ប្រាជ្ញា​ច្រើន ជា​អ្នកមាន​ប្រាជ្ញា​ក្រាស់​ជា​អ្នកមាន​ប្រា​ជ្ញា​​វាងវៃ ជា​អ្នកមាន​ប្រាជ្ញា​រហ័ស ជា​អ្នកមាន​ប្រាជ្ញា​មុត​ស្រួច ជា​អ្នកមាន​ប្រាជ្ញា​ទម្លាយ​កិលេស​បាន ។…

ដូច​មាន​ចារឹក​ទុក​ក្នុង​បាលី​គម្ពីរ​មជ្ឈិមនិកាយ​សម្តែង​បញ្ជាក់​ថា សម័យមួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​វត្ត​ជេតពន​មហាវិហារ​ជា​អារាម​របស់​អនាថបិណ្ឌិក​សេដ្ឋី​កសាង​ក្បែរ​ក្រុ​ង​​សាវត្ថី​ក្នុង​គ្រានោះ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ឱ្យ​ភិក្ខុ​ទាំងឡាយ​ស្តាប់​ថា ម្នាល​ភិក្ខុ​ទាំង​ឡា​យ សារីបុត្រ​ជា​បណ្ឌិត ជា​អ្នកមាន​ប្រាជ្ញា​ច្រើន ជា​អ្នកមាន​ប្រាជ្ញា​ក្រាស់​ជា​អ្នកមាន​ប្រា​ជ្ញា​​វាងវៃ ជា​អ្នកមាន​ប្រាជ្ញា​រហ័ស ជា​អ្នកមាន​ប្រាជ្ញា​មុត​ស្រួច ជា​អ្នកមាន​ប្រាជ្ញា​ទម្លាយ​កិលេស​បាន ។

ម្នាល​ភិក្ខុ​ទាំងឡាយ សារីបុត្រ​ឃើញច្បាស់​ធម៌​តាម​លំដាប់​បទ​បាន​ក្នុង​កាល​មួយ​រំពេច​ប៉ុណ្ណោះ ហើយ​ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​សរសើរ​ព្រះ​សារីបុត្រ​ផ្នែក​ខាង​ចូល​រូប​ឈា​ន​​៤ និង អរូប​ឈាន ទាំង​ការ​កំណត់​ដឹង​សភាវៈពិត​មក​ជា​អារម្មណ​បាន ។

ម្នាល​ភិក្ខុ​ទាំងឡាយ លោក​អាច​កំណត់​ដឹង​ធម៌​តាម​លំដាប់ថ្នាក់​ឈាន​ទាំង​ដឹង​ច្បាស់​នូវ​ការ​កើតឡើង ការ​តាំងនៅ ការ​អស់​ទៅ​នៃ​ធម៌​ទាំងនោះ រហូត​បាន​ទទួល​ការ​សរសើរ​ថា ជា​អ្នក​ស្ទាត់ជំនាញ​ខាង​ការ​ធ្វើ​ឱ្យ​សម្រេច​ក្នុង​អរ​យិ​សីល អរិយ​សមាធិ អរិយ​បញ្ញា ភិក្ខុ​រូប​នោះ គឺ​សារីបុត្រ​នេះឯង​ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ